ឯកឧត្តម ឧកញ៉ា ប៉ែន នួន បន្តនាំអំណោយជាលើកទី២ ជូនមន្រ្តីមូលដ្ឋាន ជាឯកសណ្ឋាន ដល់ក្រុមប្រឹក្សាឃុំ & ប្រជាការពារភូមិរោងគោ

កាលពីរសៀលថ្ងៃសៅរិ៍នេះ ត្រូវនិងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ប៉ែន នួន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពាមជរ និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់
ប្រាសាទ បានអញ្ជើញទៅសូរសុខទុក្ខមន្រ្តីមូលដ្ឋាន និងនាំយកអំណោយមនុស្សធម៌មកចែកដល់ ក្រុមប្រឹក្សាឃុំ និងប្រជាការពារ សរុបចំនួន៣២នាក់ ដែលស្ថិតនៅក្នុងភូមិរោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្តើម លោក ជុំ សុភាព ជាមេឃុំ បារាយណ៍ ដែលទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានតំណាលប្រវត្តិខ្លះៗជុំវិញនៃការដឹកនាំ ក៏ដូចជាការខ្វះខាតខ្លះៗ ចំពោះប្រជាការពារដែលបម្រើប្រជាពលរដ្ឋដោយមិនខ្លាចការនឿយហត់ មិនថាឡើយយប់ឬថ្ងៃ ស្របពេលវេលាល្អណាស់ដែល ឯកឧត្តម បានឃើញផ្ទាល់ ហើយក៏សង្ឃឹមថា ឯកឧត្តម ឧកញ៉ា ប៉ែន នួន បន្តនិងមានការគាំទ្រ ពេញទំហឹងទៅដល់មន្រ្តីថ្នាក់មូលដ្ឋាននេះ។
បន្ទាប់មក លោកស្រី ប៉ុក ចាន់ថូ ជាអភិបាលរងស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិបាលស្រុក ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់មន្រ្តីមូលដ្ឋាន រួមជាមួយការចែកអំណោយជាសំលៀកបំពាក់ឯកសណ្ឋានជូនដល់ប្រជាការពារ និងក្រណាត់កាត់ជូនដល់សមាជិកក្រុមប្រឹក្សាឃុំទាំងមូល ក៏សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯឧ ឧកញ៉ា ប៉ែន នួន ដែលបានជួយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ដល់មន្រ្តីមូលដ្ឋាន ក្នុងស្រុកព្រៃឈរ ជាលើកទី២ហើយ ។
ក្នុងពិធីសំណេះសំណាល នេះដែរ ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេស
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ដោយពេលបច្ចុប្បន្ននេះជំងឺកូវីដបានរាលដាលសឹងទូទាំងប្រទេសធ្វើអោយប៉ះពាល់ដល់ជីវភាពបងប្អូនតែពេលកន្លងទៅនេះប្រជាពលរដ្ឋក៏ទទួលបានស្បៀងមួយគ្រាថែមទាំងសប្បាយរីករាយយ៉ាងខ្លាំងទាំងទឹកភ្នែកដែលកំពុងជួបការខ្វះខាត ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅភូមិរោងគោ។តាមរយៈលោកជុំ សុភាព ក៏បានស្នើ មកឯកឧត្តម ឧកញ៉ា ប៉ែន នួន ជាសំលៀកបំពាក់ បានដូចគោលបំណង ជាពិសេស លោកស្រី ឃឹន កេវ ជាក្រុមប្រឹក្សាឃុំ ដែលមានទំនាក់ទំនងល្អ ហើយជាកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ហើយយើងជា មន្រ្តីមូលដ្ឋាន អាជ្ញាធរ ប្រជាការពារត្រូវបម្រើប្រជាពលរដ្ឋឳ្យយបានល្អបំផុត ទោះក្នុងតម្លៃណា
ក៏ដោយ ៕
អត្ថបទដែលជាប់ទាក់ទង