កម្ពុជាបានត្រៀមរថយន្តរួចហើយ សម្រាប់ដឹកវ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត ដែលនឹងដឹកមកដល់កម្ពុជា នៅពេលបន្តិចទៀតនេះ
នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជា ។
វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។
ដោយ: ទទក

