រោងសិប្បកម្មកែឆ្នៃឈើខ្នាតធំអត់ច្បាប់មួយកន្លែងនៅស្រុកថាឡាបរិវ៉ាត់សមត្ថកិច្ចទើបនឹងចុះបានបង្រ្កាប
TNM(ខេត្តសឹ្ទងត្រែង) ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រោងសិប្បកម្មកែឆ្នៃឈើគ្រប់ប្រភេទខ្នាតធំអត់ច្បាប់មួយកន្លែងធ្វើយ៉ាងចាស់វស្សា ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ ដែលគេមានសង្ស័យថាប្រហែលមានអ្នកបើកភ្លើងខឿវនៅពីក្រោយខ្នង បើកធ្វើជាច្រើនឆ្នាំមកហើយ ទើបតែឥឡូវត្រូវបានអស់លក្ខ សមត្ថកិច្ចនិងរដ្ឋបាលព្រៃឈើឆ្មក់ចុះបង្រ្កាប ដោយរឹបអូសបានឧបករណ៍ប្រើប្រាស់រួមនិងឈើ ជាច្រើនគុំនរផងដែរ។
ករណីក្នុងការចុះបង្ក្រាបរោសិប្បកម្មអត់ច្បាប់មួយកន្លែងនៅចំណុចខាងលើនោះដែរ លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានប្រាប់តាមរយ:ទូរស័ នៅរសៀលថ្ងៃទី១៣ ខែឧសភា នេះឲ្យដឹងថា ការបង្រ្កាបរោងសិប្បកម្មកែឆ្នៃអត់ច្បាប់មួយកន្លែងនេះ បានសហការជាមួយសមត្ថកិច្ច ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសឹ្ទងត្រែង។ ទើបឈានដល់ការបង្រ្កាបរោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់មួយកន្លែងដែលនៅជាប់និងផ្លូវជាតិលេខ៩ ស្ថិតនៅភូមិ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។
លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា: បានធ្វើការរឹបអូសបានវត្ថុតាងមានដូចជា ម៉ា ស៊ីន តាបជ្រៀកឈើ រួមនឹងឈើជាច្រើនគុំនរ ដោយនៅមិនទាន់បានធ្វើការដឹកជញ្ជូនឈើទាំងនោះ យកចេញពីរោងសិប្បកម្មនៅឡើយទេ។ ពោលគឺ ឈើដែលបង្ក្រាប់បានមាននៅក្នុងរោសិប្បកម្ម នៅមិនទាន់បានដឹកយកមកដល់កន្លែងរដ្ឋបាលព្រៃឈើនៅឡើយទេ ហើយក៏នៅមិនទាន់បានធ្វើការ វាស់វែង ហើយក៏នៅមិនទាន់បានបូកសរុបឲ្យដឹងចំនួនឈើមានប៉ុន្មានម៉ែត្រគូបនោះដែរ។ ក៏ព្រោះតែដោយសារខែនេះ កម្មករដែលធ្លាប់លី សែងឈើនោះ ម្នាក់ៗជាប់រវល់ដាំ ដំឡូងមី ទើបធ្វើឲ្យខ្វះកម្លាំងកម្មករ សម្រាប់ជួលមកលីឈើដាក់ឡានបែបនេះ។ ហេតុដូច្នេះហើយ យើងក៏សម្រេចចិត្តទុកឈើ ដែលបង្រ្កាបបាននេះទុកនៅទីនោះជាបណ្តោះអាសន្ន ទុករងចាំជួលកម្មករបានសិន និងទៅដឹកជញ្ជូនឈើទាំងអស់នោះ យកមករក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ ឥឡូវនេះនៅមិនទាន់ដឹកជញ្ជូនយកមកទេ។
លោក វ៉ា សុខា បានបញ្ជាក់បន្ថែមទៀតថា: ក្រោយពីមានការចុះបង្រ្កាបរួចមក ក៏បានកោះហៅ លោក ម៉ាប់ ខ្ជូង ដែលជាម្ចាស់រោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ខាងលើនោះ ឲ្យមកធ្វើកិច្ចសន្យាបង់ផាកពិន័យ រួចហើយត្រូវបញ្ឈប់ការលួចបើករោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់នេះបន្តទៀត។ បើចង់បន្តអាជីវកម្មនេះបន្តទៀ តនោះ លោក នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានប្រាប់ទៅ តាម៉ាប់ ខ្ជូង ថាគឺត្រូវតែរត់ការស្នើសុំដាក់ពាក្យធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ ហើយត្រូវទិញឈើស្របច្បាប់ ពីគេដែលដេញថ្លៃបានពីរដ្ឋបាលព្រៃឈើជាមុនសិន ទើបមានសិទ្ធិពេញលិញអាចយកឈើមកកែឆ្នៃបាន មិនត្រូវទិញឈើលួចលាក់តាមម៉ូតូឬរថយន្តផ្សេងៗនោះទេ បើមិនដូច្នេះទេអាចប្រឈមនិងផ្លូវច្បាប់ទៀតហើយ ៕