គ្រាប់រ៉ុក្កែត ជាង ១ ០០០គ្រាប់ បានបាញ់ទៅលើអ៊ីស្រាអែល ពីតំបន់ហ្គាហ្សា ចាប់តាំងពីចាប់ផ្តើមមានការកើនឡើងនូវភាពតានតឹង

AKP ភ្នំពេញ​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ – កាលពី​ថ្ងៃ​ពុធ កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បាន​និយាយថា គ្រាប់​រ៉ុក្កែត​ជាង ១ ០០០​គ្រាប់​ត្រូវបាន​បាញ់​ទៅលើ​អ៊ីស្រាអែល​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ចាប់តាំងពី​មានការ​កើនឡើង​នូវ​ភាព​តានតឹង​។​

​ ​អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព៏​ត៌មាន​ប៉ុស្តិ៍​លេខ ៧ ថា «​គ្រាប់​រ៉ុក្កែត​ប្រមាណ ៨៥០​គ្រាប់​ត្រូវបាន​បាញ់​ឆ្លងកាត់​ព្រំដែន​អ៊ីស្រាអែល និង ២០០​គ្រាប់​បាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​»​។​

​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​មក មនុស្ស​ចំនួន ៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​មួយ​ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​។ ស្ត្រី​ពីរ​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅ​តំបន់ Ashkelon និង​ស្ត្រី​ម្នាក់ទៀត​បាន​ស្លាប់​កាលពីពេល​ល្ងាចម្សិលមិញ​នៅ​តំបន់ Rishon LeZion ។​

​កងកម្លាំង​ការពារ​អ៊ីស្រាអែល​បាន​បន្ត​ការវាយប្រហារ​តាម​អាកាស​ទៅលើ​តំបន់​ហ្គា​ហ្សា​នៅពេល​យប់​ដោយ​បំផ្លាញ​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​ហា​ម៉ាស ៣​នាក់​។ គោលដៅ​សរុប​ចំនួន ៥០០ ត្រូវបាន​វាយប្រហារ​នៅ​តំបន់​ហ្គា​ហ្សា​៕ (​ប្រភព TASS បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​)

អត្ថបទដែលជាប់ទាក់ទង