សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនប្រជារាស្ត្រ រងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងស្រុក-ក្រុងចំនួន០៥ ក្នុងខេត្តពោធិ៍សាត់
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ដើម្បីចែកជូនប្រជារាស្ត្ររងគ្រោះដោយ ខ្យល់កន្ត្រាក់ ដែលបណ្តាលឱ្យខូតខាតផ្ទះសម្បែងចំនួន ១៦២គ្រួសារ នៅក្នុងស្រុក-ក្រុងចំនួន០៥ (ស្រុកកណ្តៀង ស្រុកក្រគរ ស្រុកបាកាន ស្រុកតាលោសែនេជ័យ និងក្រុងពោធិ៍សាត់) ក្នុងខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
រូបថត៖ សោម ឬទ្ធី




