វី វរ ហើយ ឧកញ៉ា ឧកញ៉ា ហេង សៀ ត្រូវបាន កញ្ញា មាន ពេជ្ររីតា ដាក់ពាក្យបណ្តឹងហើយ កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ថ្មីថ្មីនេះ ពីបទ រំលោភ សេពសន្ថវៈ

បើយោងតាមហ្វេសបុកមួយបានបង្ហោះថា ខាងស្រីធ្វើការដាក់ប្តឹង ឧកញ៉ា ហេង សៀ…….. នរណាក៏គេដឹងថា ឧកញ៉ា ហេង សៀ នេះជាអ្នករកស៊ីធំដុំណាស់ ជាពិសេសគេបានហៅគាត់ថា ជា ឧកញ៉ា កញ្ចក់ គាត់ល្បីតាំងអំឡុងឆ្នាំ២០០៥ រហូតដល់សព្វថ្ងៃ។ កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងចូលសាលាដំបូងរាជធានីភ្នំពេញហើយកាលពីល្ងាចម៉ោងជិត៥ ដែលមានសំណុំរឿងលេខ១៨៩៧។ នៅពាក្យបណ្តឹងនោះ កញ្ញា មាន ពេជ្ររីតា បានរៀបរាប់រឿងជាច្រើននៅក្នុងពាក្យបណ្តឹងនេះ ដោយ ឧកញ៉ា ហេង សៀ នេះបានស្គាល់នាងតាំងពី កញ្ញា មាន ពេជ្ររីតា មកចូលរួមក្នុងពិធីសម្ភោធន៍កូនស្រី ឧកញ៉ា ហេង សៀ កាលពីកន្លងទៅ ហើយក៏បានព្យាយាមទាក់ទងតាមតេឡេក្រាម រហូតឈានដល់ការទិញលេខអោយ និងផ្ញើលុយច្រើនលើកច្រើនសារ។ ជាចុងក្រោយ កញ្ញា មាន ពេជ្ររីតា ប្តឹងទៅ ឧកញ៉ា ហេង សៀ ក្នុងនាមជាជនរងគ្រោះ ប្តឹងតបដោយធ្វើការទាមទារហូតដល់ទៅ៣ចំណុះ ១/ ប្តឹងឧកញ៉ា ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ ២/ ទាមទារសំណងជម្ងឺចិត្ត ចំនួន១ម៉ឺនដុល្លារ ៣/ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ ចំនួន១ម៉ឺនដុល្លារ ជាពិសេសជាងនេះទៅទៀត គឺ កញ្ញា មាន ពេជ្ររីតា បានប្តឹងដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អោយជ្តល់យុត្តិធម៌ និងសច្ចធម៌ ដល់ជនរងគ្រោះដែលនារីទន់ខ្សោយ ក៏ដូចជាប្រជាពលរដ្ឋ ដែលជាកូនចៅរបស់សម្តេចផងដែរ។ ជុំវិញរឿងនេះដែរ អង្គភាពធីអិនអឹមមិនអាចសុំការបំភ្លឺពីលោក ឧកញ៉ា ហេង សៀ បានទេ ព្រោះទូរស័ព្ទចូលមិនលើក…………។ រីឯ មេធាវីម្នាកដែលជាស្រីដូចគ្នាក៏បានប្រាប់ TNM ថា អាប្អូនស្រីម្នាក់មនុស្សសុភាពរាបសារ ហើយគ្រួសារគេក៏មានស្តុកស្តមផងដែរ សូមស្តាប់សម្លេង ហើយក៏មានក្រុមមេធាវី អឹម ខេ អ៊េស៊ា ស្ម័គ្រចិត្តការពារក្តីដោយមិនគិតសេវាផងដែរ សូមបញ្ចាក់ផងដែរ មួយរយៈចុងក្រោយនេះ មានឧកញ៉ាៗ ជាច្រើនត្រូវបានគេប្តឹង ដូចជា ឧកញ៉ា ភិរម្យ វិចិត្រដារា ត្រូវបាន កញ្ញា គឹម ចាន់សុធី ប្តឹងពីបទប្រើអំពើហឹង្សា នៅកំពង់សោម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០កន្លងទៅ។

   

អត្ថបទដែលជាប់ទាក់ទង