#ពីរនាក់ប្តីប្រពន្ធ នៅសង្កាត់តាកោ មានវីជ្ជមានកូវីដ-១៩
TNM(ព្រៃវែង) ៖ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៣ រសៀលមានប្រជាពលរដ្ឋចំណាកស្រុកវិលត្រឡប់មកពីភ្នំពេញនៅចំណុច(សង្កាត់ចាក់អង្រែលើ) ខណ្ឌមានជ័យ រាជធានីភ្នំពេញមានឈ្មោះដូចខាងក្រោមៈ
១.ឈ្មោះ អន សុផាត ភេទប្រុស អាយុ ៤០ ឆ្នាំ
២. ប្រពន្ធឈ្មោះចាន់ សំអាង អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិ ភ្លយ សង្កាត់ តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ។មធ្យោបាយធ្វើដំណើរម៉ូតូផ្ទាល់ខ្លួន ចេញពីចាក់អង្រែលើ តាមផ្លូវជាតិលេខ ០១ រួចកាត់តាមស្រុក ល្វាឯម ឆ្លងដរផ្លូវត្រី រវាងស្រុកល្វាឯម នឹងស្រុកពោធិ៍រៀង ខេត្តព្រៃវែង រួចបន្តដំណើរតាមផ្លូវលំស្រុកពោធិ៍រៀង រហូតមកដល់ផ្ទះ នៅវេលាម៉ោង ១៥ :២០នាទី។
ក្រោយមកឈ្មោះ ចាន់ សំអាង (មានអាការៈក្ដៅខ្លួនហត់ និងក្អក)ដោយមានការសង្ស័យក្រុមគ្រួសារបានយកសាម៉ីខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តព្រៃវែង។
ក្រោយគ្រូពេទ្យធ្វើការពិនិត្យយក សំណាករកឃើញថាលទ្ធផលឈ្មោះខាងលើទាំងពីនាក់ប្ដីប្រពន្ធ មានវិជ្ជកូវីដ -១៩ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

