ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ទូទាំងប្រទេស
TNM (ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និង ភេសជ្ជៈខ្មែរប៊ែវើរជីស កាលពីខែមេសា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ ចំនួន១៩៤ ទីតាំង ដែលជាការបរិច្ចាគប្រចាំខែរបស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីសម្រាលការលំបាកខ្លះៗរបស់នគរបាលចរាចរណ៍ ដែលបំពេញការងារនៅតាមដងផ្លូវនានានៅទូទាំងប្រទេស។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា នគរបាល ចរាចរណ៍ ដែលនៅតាមគោលដៅទាំង ១៩៤កន្លែងនេះ បាន ឈរប្រចាំការដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ។ ពួកគាត់ ក៏ប្រឈមនឹងការលំបាកនានាក្នុងអំឡុងពេលបំពេញការងារដែរ ដូច្នេះក្រុមហ៊ុនធ្វើការបរិច្ចាគ ទឹកសុទ្ធ កម្ពុជា ជារៀងរាល់ខែ ដើម្បីចូលរួមលើកទឹកចិត្តដល់ពួកគាត់។

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០ ដោយគ្រោងបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ប្រមាណ ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា។

គិតមកដល់ពេលនេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាង ១ ម៉ឺនកេសរួចមកហើយ៕ សម្រួលផ្សាយ៖ កន ចំណាន