សៀមរាប បន្តរកឃើញករណីវិជ្ជមានថ្មី ០២នាក់ទៀត ក្នុងនោះមានម្នាក់ជាអ្នកដំណើរមកពីខេត្តព្រះសីហនុ

TNM(សៀមរាប)៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ទៀត ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ក្នុងសេចក្តីជូនដំណឹង ដែលក្រុមការងារប្រតិបត្តិ APP ក្រសួងព័ត៌មានទទួបាន បានបញ្ជាក់ថា ករណីវិជ្ជមានខាងលើរួមមាម៖ ទី១. ឈ្មោះ ម៉ាក់ ភា ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានទំនាក់ទំនងជាមួយ ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងមរណភាព កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

និងទី២.ឈ្មោះ លី លាងស្រ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ត្រូវជាស្វាមីរបស់ សន ណារី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុង-ប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក៕

ដោយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង