Title: ១០០Mbps តម្លៃត្រឹមតែ ១០០ដុល្លារពីក្រុមហ៊ុនអ៊ិនធឺណិត TODAY ពិតជាចំណេញច្រើនសម្រាប់ក្រុមហ៊ុនអាជីវកម្មនានាក្នុងបរិបទកូវីដនេះ
Story:
ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនអាជីវកម្មនានាក្នុងបរិបទកូវីដ ១៩ នេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានបញ្ចេញនូវកញ្ចប់ប្រូម៉ូសិនពិសេសដែលមានឈ្មោះថា TODAY SuperFast។
ការផ្តល់ជូនពិសេសមិនធ្លាប់មានកន្លងមកនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បណ្តាលក្រុមហ៊ុនអាជីវកម្មនានាដែលនឹងទទួលបានល្បឿនរហូតដល់ទៅ ១០០Mbps ជាមួយតម្លៃ ១០០ដុល្លារថែមទាំងទទួលបានការដំឡើង ដោយឥតគិតថ្លៃ និងបន្ថែមជូន ១ខែបន្ថែមទៀតករណីអតិថិជនទូរទាត់រយៈពេល ១ឆ្នាំ។
ក្រៅពីកញ្ចប់នេះក្រុមហ៊ុនក៏មានជាជម្រើសសេវាអ៊ិនធឺណិតជាច្រើនទៀតតាមតម្រូវការរបស់អតិថិជនដែលមានដូចជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), TODAY xFAST, TODAY Layer2 VPN, Dark Fiber និង TODAY Hosting ដោយធានាជូននូវគុណភាពសេវា សេវាថែទាំអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ។
ក្រុមហ៊ុនអ៊ិនធឺណិត TODAY ជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានបើកដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០១៦ ហើយត្រឹមរយៈពេលខ្លីក្រុមហ៊ុនទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនអាជីវកម្មធំៗជាច្រើនមិនថាតែ ក្នុងស្រុក ឬក្រៅស្រុកនោះទេ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរសព្ទ លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។