ឯកឧត្តមឧកញ៉ា ប៉ែន នួន ជាមួយ ឯកឧត្តម ភឿ គឹមហ៊ាង បន្តនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋជាង ៥០គ្រួសារនៅ ភូមិរោងគោ ឃុំបារាយណ៍ ជាលើកទីមួយស្ថិតនៅឃុំបារាយណ៍នេះ

កំពង់ចាម ៖ នៅថ្ងៃអាទិត្យនេះ ត្រូវនិងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧកញ៉ា ប៉ែន នួន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពាមជរ និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រសាទ បានបន្តនាំយកអំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥២ គ្រួសារ នៅភូមិរោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧកញ៉ា បានជួយឧបត្ថម្ភជាស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅភូមិរោងគោ ។ តាមរយៈក្រុមប្រឹក្សាឃុំ៣រូប ជាពិសេស លោកស្រី ឃឹន កេវ ដែលមានទំនាក់ទំនងល្អ ហើយជាកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចខេត្តដ៏ទៃទៀតដែរ។

បន្ទាប់មក ឯកឧត្តមឧកញ៉ា ប៉ែន នួន បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេស សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ។សូមស្តាប់….

ឯកឧត្តមឧកញ៉ា បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្តី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះបងប្អូនគ្រប់រូបពីសណាក់ថ្នាក់ដឹកនាំ ពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ។
ក្នងនោះដែរ លោក ជុំ សុភាព ជាមេឃុំបារាយណ៍ បានមកទទួលអំណោយ ដើម្បីចែកជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូ មី១កេស ម៉ាស់ ២ប្រអប់ រួមនិងថវិកាមួយចំនួន និងផ្តល់ម៉ាស់ជូនសាលាឃុំចំនួន ៤កេសធំផងដែរ សូមស្តាប់សម្លេងលោកជុំ សុភាព………..XXX..

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមឧកញ៉ា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំគ្នាជាក្រុម និងត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ រាជរដ្ឋាភិបាល និងវិ ធានការនានារបស់ក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង