លោកឧកញ៉ា កែវ បេងវឌ្ឍន៍ វិស្ណុ និង លោកជំទាវ ផ្តល់អំណោយជាថវិកា និងគ្រឿងឧបគោគ-បរិភោគជូនបញ្ជារដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន
ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១
លោកឧកញ៉ា កែវ បេងវឌ្ឍន៍ វិស្ណុ និង លោកជំទាវ ផ្តល់អំណោយជាថវិកា និងគ្រឿងឧបគោគ-បរិភោគជូនបញ្ជារដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន
ឯកឧត្ដម ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាមេបញ្ជាការកងអន្តរាគមន៍ចល័ត ៩៩៩ បានទទួលអំណោយជាថវិកា និងគ្រឿងឧបគោគ-បរិភោគ ពីលោកឧកញ៉ា កែវ បេងវឌ្ឍន៍ វិស្ណុ និង លោកជំទាវ រួមមាន៖ ថវិកា ៩.០០០.០០០៛ , អង្ករ ២តោន , ត្រីខ ១០កេសធំ និងទឹកបរិសុទ្ធ ៤០កេស ។
ក្នុងឱកាសនោះឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកឧកញ៉ា និងលោកជំទាវដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងផ្តល់ជំនួយក្នុងគ្រាដ៏លំបាកនេះ ពិសេសការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់មួយចំនួនទៀត ដែលកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សបានធ្វេីការដឹកជញ្ជូនស្បៀងដែលជាជំនួយសង្គ្រោះដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេយ៉ាងសកម្មជូនដល់បងប្អូនប្រជាពលរដ្ចដែលខ្វះខាតស្បៀងដោយការបិទខ្ទប់នាពេលកន្លងមកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ ៕