រដ្ឋបាលខេត្តតាកែវ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣នាក់
TNM(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងមួយបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់ថ្មីទៀត។
ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលបន្ថែម រដ្ឋបាលខេត្តតាកែវ បានអំពាវនាវឱ្យអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំងនោះ ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រូសរាន់ផ្តល់សំណាក៕