ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងរៀបចំយុទ្ធនាការបាញ់ថ្នាំ ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមដងផ្លូវជាតិ ផ្សារ ទីតាំងភូមិសាស្រ្តសំខាន់ៗមួយចំនួន នៅក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃដេីម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជម្ងឺកូវីដ-១៩។ បន្តគ្រប់គ្រង ប្រើប្រាស់កម្លាំងសរុប គ្រប់មធ្យោបាយ ដើម្បីរួមជាកម្លាំងទប់ស្កាត់ កាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីសុខាមាលភាពប្រជាពលរដ្ឋទាំងអស់ ។
ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងរៀបចំយុទ្ធនាការបាញ់ថ្នាំ ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមដងផ្លូវជាតិ ផ្សារ ទីតាំងភូមិសាស្រ្តសំខាន់ៗមួយចំនួន នៅក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃដេីម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជម្ងឺកូវីដ-១៩។
បន្តគ្រប់គ្រង ប្រើប្រាស់កម្លាំងសរុប គ្រប់មធ្យោបាយ ដើម្បីរួមជាកម្លាំងទប់ស្កាត់ កាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីសុខាមាលភាពប្រជាពលរដ្ឋទាំងអស់ ។






