សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅស្រុកចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង





ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ដើម្បីចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ប្រមាណ ២៤៥គ្រួសារ ដែលបណ្តាលឱ្យខូតខាតផ្ទះសម្បែង និងរងរបួសមនុស្ស០១នាក់ នៅក្នុងស្រុកចំនួន០៤ (កំពង់ត្រឡាច រលាប្អៀរ សាមគ្គីមានជ័យ និងជល់គីរី) ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។
រូបថត៖ សោម ឬទ្ធី