សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចែកជូនពលរដ្ឋកំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
TNM(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគបរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។
អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្មេញជាដើម៕