ស.ស.យ.កស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនាំយកអំណោយចែកជូនដល់គ្រួសារដែលរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុងចំនួន០២គ្រួសារ
TNM(ខេត្តកំពង់ឆ្នាំង) ៖ លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១ បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ថ្នាក់ស្រុក និងថ្នាក់ឃុំ ចំនួន១៥ នាក់ នាំយកអំណោយចែកជូនដល់គ្រួសារដែលរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុងចំនួន០២គ្រួសារ។ គ្រួសារទី១ ឈ្មោះ ហួន ហឿន ប្រពន្ធឈ្មោះ អេង ម៉ៅ នៅភូមិក្រឡាញ់ ឃុំអូឬស្សី (ដើមឈើរលំកិនខ្ទមទាំង ស្រុង ប្រពន្ធ រងរបួស សម្រាកនៅមន្ទីរពេទ្យខេត្ត ) គ្រួសារទី២ ឈ្មោះ ឌុច ឆុន (ប្តី) វ៉ាត ស្រីមុំ (ប្រពន្ធ) នៅភូមិ កាអត ឃុំពានី (រលំខ្ទមទាំងស្រុង)។ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២០ គីឡូ ក្រាម , មី ១កេស+១៥ កញ្ចប់ ,ទឹកស៊ីអុីវ២ ដប , ទឹក ត្រី១យួរ, ម៉ាស១ប្រអប់ , ទឹក ម្ទេស ១យួរ, ទឹកសៀង១យួរ និងថវិកា ចំនួន ១០មុឺនរៀល ។ នៅក្នុងឱកាសនោះ លោក សន សំអាត ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្រឡាច បានធ្វើ ការណែនាំដល់បងប្អូនត្រូវអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនគ្រប់ គ្នា និងក្នុងករណីដែលបងប្អូនមកពីខាងក្រៅខេត្ត ស្រុក ត្រូវរាយការណ៍ទៅអាជ្ញាធរ ដើម្បីយកទៅធ្វើចត្តាឡីស័កបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិ ឃុំ និងសហគមន៍យើង ៕



