ក្រសួងការពារជាតិ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមសហការគ្នាដើម្បី បំពេញបេសកកម្មចាក់វ៉ាក់សាំងឱ្យបានជោគជ័យ
ភ្នំពេញ ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានបន្តអំពាវនាវឱ្យប្រជា ពលរដ្ឋទាំងអស់រួមសហការគ្នា ដើម្បីបំពេញបេសកកម្មចាក់វ៉ាក់សាំងឱ្យបានជោគ ជ័យ ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈឱ្យបានជោគជ័យ ធានាបានសុវត្ថិភាព សុខភាពប្រជាពលរដ្ឋកុំឱ្យឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។ ថ្លែងក្នុងឱកាសចុះពិនិត្យ មើលក្រុមគ្រូពេទ្យរបស់កង ពលតូចអន្តរាគមន៍លេខ១ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយ សេនាធិការចម្រុះនៃកងយោ ធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង បានមានប្រសា សន៍ អំពាវនាវកងយោធពលខេមរភូមិន្ទ បន្តសហការជា មួយនឹងអាជ្ញាធរគ្រប់ពេល វេលា ដើម្បីឱ្យយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩ នៅ ក្នុងតំបន់ក្រហម ទទួលបានជោគជ័យ ។ បន្ថែមពីនោះសូមសំណូមពរដល់ប្រជាពល រដ្ឋយល់អំពីកិច្ចការខិតខំប្រឹង ប្រែង ជាពិសេសឱ្យយល់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះការចាក់វ៉ាក់សាំងនេះ ព្រោះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានខិតខំដើររកវ៉ាក់សាំង ចាក់ជូនដល់ប្រជាពលរដ្ឋយើង ដោយចាក់ចាប់ពីអាយុ១៨ឆ្នាំឡើងគឺចាក់ទាំងអស់ប្រជាពលរដ្ឋនៅតំបន់ក្រហម រហូតដល់ដាក់បទបញ្ជាឱ្យចាក់ទាល់តែអស់បានដកថយ ។ ឯកឧត្តមនាយឧត្តមសេ នីយ៍ ឥត សារ៉ាត់ សូមឱ្យប្រជា ពលរដ្ឋសហការ ជាមួយនឹងក្រុមការងារ ជាមួយនឹងអាជ្ញា ធរក្នុងការមកចាក់ឱ្យមានសណ្តាប់ធ្នាប់ ហើយបើមិន ទាន់ដល់វេនត្រូវរង់ចាំ បើដល់ វេនហើយ ត្រូវតែមកចាក់ ពេលដែលមកចាក់ត្រូវមានសណ្តាប់ធ្នាប់ គោរពនូវវិធាន ការការពាររបស់ក្រសួងសុខាភិបាល ។ សំឡេង« សូមឱ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់រួមសហការគ្នាដើម្បីបំពេញបេសកកម្មឱ្យបានជោគជ័យ ហើយបើយើងបានជោគជ័យទាំងអស់គ្នា ចាក់ថ្នាំបានទាំងអស់គ្នា យើងកាត់បន្ថយការឆ្លង ធ្វើឱ្យប្រទេសជាតិវិលទៅរកសភាពដើមវិញ គឺយើងរីកចម្រើនទាំងអស់ ដែលនេះគឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិ បាល » ។ យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ថ្ងៃខែឧសភា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ បានចំនួនជិត ២៥ម៉ឺននាក់ហើយ។ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៥១,៨៤៥នាក់ ខណ្ឌដង្កោ ចាក់បាន ៥៩,៨០៣នាក់ ខណ្ឌកំបូល ចាក់បាន ៤២,៩៤១នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៩២,១១៣នាក់៕