រដ្ឋបាលរខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤២នាក់ នៅខេត្តព្រះសីហនុ ដែលបានរកឃើញថ្មី

TNM(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញអ្នកជំងឺកូវីដ-១៩ដែ លជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៤២នាក់ទៀត ដែលជាអាជីវករលក់ដូរ ក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ -១៩ បន្ថែម​ទៀត ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បានអំពាវនាវ​ដល់​លោក​ លោកស្រី​ អាជីវករ​ បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ-១៩ ខាងលើ​ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​ និង​ប្រញាប់​រួសរាន់​ ទៅ​ផ្តល់​វត្ថុ​សំណាក ​ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដ -១៩ នៅ​វេទិកា ៧ មករា​នៅ​រៀងរាល់​ម៉ោង​ធ្វើការ (រួម​ទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅឋាន​របស់​ខ្លួន ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ពេល ១៤ ថ្ងៃ​។

បន្ថែម​លើ​នោះ​ អ្នក​ពាក់ព័ន្ធ​ដទៃទៀត​ ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ ​ត្រូវ​ពិនិត្យ​កម្ដៅ​យ៉ាងតិច ២ ដង​ក្នុង​មួយថ្ងៃ​ត្រូវ​សម្រាក​នៅផ្ទះ​បន្ទប់​ដាច់​តែឯង​ និង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ជានិច្ច​។

ក្នុងករណី​មាន​ការប្រែប្រួល​សុខភាព​ខុសប្រក្រតី​ដូចជា ​ឡើង​កម្ដៅ​លើស​ពី ៣៧ អង្សា​សេ​ ក្អក​ក​ណ្តា​ស់​ ហៀរ​សំបោរ​ ឈឺបំពង់ក​ មាន​កំហាក​ថប់ដង្ហើម …។ ល​។ រដ្ឋបាលខេត្តព្រះសីហនុ បានទទូចឲ្យប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​តាមរយៈ​ទូរ​សព្ទ 012794 89 ឬ 016 526 520៕

ដោយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង