មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ឡើងវិញបន្ទាប់ពីបានដួលដោយសារខ្យល់កន្រ្តាក់
តាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ដែលស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ទុំទាវ ភូមិជើងខាល ឃុំ មង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភព: លោក ហាក់ សុខមករា
ដោយ: ទទក






