ក្នុងពិធីនេះដែរ ឯឧ ឧត្តមសេនីយ៍ទោ ង៉ែត សុវណ្ណរ័ត្ន ព្រមទាំងក្រុមការងារចុះជួយឃុំ ក៏បាននាំនូវ
សម្ភារៈមួយចំនួនដូចជា៖ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែង, អង្ករ៥បាវ ស្មើនិង១២៥គក្រ, មីយើង១០កេសតូច, ម៉ាស់ចំនួន ១២៥០០ម៉ាស់, ថវិកា ១លានរៀល ជូនឃុំ សម្រាប់ទិញម្ហូបបន្ថែម និង៥០ម៉ឺនរៀល សម្រាប់កងកម្លាំងដែលជាសមត្ថកិច្ចប្រចាំការ។
ឯកឧត្តមបានបន្ថែមទៀតថា សូមបងប្អូនជនរួមជាតិខ្មែរមេត្តារួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រុងប្រយ័ត្ន រក្សាគម្លាត ពាក់ម៉ាស់ការពារ អនាម័យអោយបានខ្ពស់ ដើម្បីកុំអោយរោគកូវីដឆ្លងរីករាលដាលបន្តទៀត។ ហើយក៏សូមអរគុណបងប្អូនសប្បុររសជនដែលបានចូលរួមទាំងសម្ភារៈនិងថវិកាទោះបី តិចតួចស្តួចស្តើងក្តីគឺបានបង្ហាញនូវបេះដូងស្រឡាញ់ជាតិសាសន៍យើង ជាពិសេសក្នុងស្ថានភាពដ៏លំបាកនេះ ម្យ៉ាងវិញទៀត តាមរយៈលោក សែម បូរ៉ា ជាក្រុមការងារចុះមូលដ្ឋាន ក៏សូមថ្លែងអំណគុណដល់ ឯកឧត្តម ឧកញ៉ា ប៉ែន នួន ដែលបានផ្តល់នូវសម្ភារៈជាស្បៀងដើម្បីចូលរួមចំណែកការពារជម្ងឺកូវីដ ដែលកំពុងតែរាតត្បាតជាសកល ជាពិសេសគឺប្រទេសកម្ពុជាយើង។
បើយោងតាមលោក ទូច ទ្រី ជាមេឃុំ គោកធ្លកលើ បានប្រាប់អង្គភាព ធីអិនអឹម(TNM) ថា នេះជាច្រើនលើកដែរហើយដែលបានទទួលនូវស្បៀងជាគ្រឿងឧបភោគ បរិភោគ ពីសប្បុរសជន ហើយក៏សូមបញ្ជាក់ផងដែរថា តែបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តឡីសក្ត័ចំនួនជិត១០០នាក់ ហើយគិតត្រឹមថ្ងៃនេះ ខ្លះមកពីតាមបណ្តាខេត្តនានា ជាពិសេសនោះគឺតាមរាជធានីភ្នំពេញផងដែរ។
ជាចុងក្រោយលោកមេឃុំគោកធ្លកលើ ក៏សូមអរគុណឯឧ ឧត្តមសេនីយ៍ទោ ង៉ែត សុវណ្ណរ័ត្ន និង លោកជំទាវ ព្រមទាំងបងប្អូនសប្បុររសជនដែលបានចូលរួមទាំងសម្ភារៈនិងថវិកាទោះបីតិចតួចស្តួចស្តើងក្តីគឺបានបង្ហាញនូវបេះដូងស្រឡាញ់ជាតិសាសន៍យើង ជាពិសេសក្នុងស្ថានភាពដ៏លំបាកនេះ៕