ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមកដល់ប្រទេសឡាវដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​រួមជាមួយ​សម្ភារៈ​វេជ្ជសាស្ត្រ​បានមក​ដល់ទី​ក្រុង​វៀង​ចន្ទន៍​ប្រទេស​ឡាវ​ហើយ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ជួយ​ដល់​ប្រទេស​ឡាវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​លោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រី​ឡាវ និង​លោក Jiang Zaidong ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ឡាវ បានទទួល​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែល​រដ្ឋាភិបាល​ចិន​បញ្ជូនមក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Wattay នៃ​ទីក្រុង​វៀងចន្ទន៍​។​

​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ ដែល​រួមមាន​ក្រុម​អ្នកជំនាញ​បង្ការ និង​ត្រួតពិនិត្យ​ការឆ្លង ក្រុម​សង្គ្រោះបន្ទាន់​ក្រុម​ការពារ​ការរីក​រាល​ដាល និង​ក្រុមការងារ​ធ្វើ​តេ​ស្តិ៍​មន្ទីរពិសោធន៍ រួមជាមួយ​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​រួមទាំង​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩ សម្លៀកបំពាក់​ការពារ និង​របាំងមុខ​ក្នុងចំណោម​សម្ភារៈ​ដទៃទៀត​។​

​នៅពេល​និយាយ​ជាមួយ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​នៅពេល​ពួកគេ​មកដល់​នោះ លោក Kikeo បាន​និយាយថា ភាគី​ឡាវ​សូម​ថ្លែងអំណរគុណ​ដែល​រដ្ឋាភិបាល​ចិន​ដែល​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទៅកាន់​ប្រទេស​ឡាវ​ដែល​ឆ្លុះបញ្ចាំង​អំពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ពី​ភាគី​ចិន​ចំពោះ​ប្រជាជន​ឡាវ​។​

​ដោយមាន​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ចិន ឧបនាយករដ្ឋមន្ត្រី​ឡាវ​បាន​និយាយថា លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ប្រទេស​ឡាវ​នឹង​ឈ្នះ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​រាតត្បាត​នេះ​យ៉ាង​ឆាប់រហ័ស​។​

​ប្រទេស​ចិន​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ឡាវ​ក្នុង​ការបង្ការ និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ។ ឯកអគ្គរដ្ឋទូត លោក Jiang បាន​និយាយថា ក្នុងនាម​ជា​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា ប្រទេស​ចិន​ត្រៀមខ្លួន​ធ្វើការ​រួមគ្នា​ជាមួយ​ប្រទេស​ឡាវ​ដើម្បី​ឆ្លងកាត់​ការលំបាក​នេះ ហើយ​ភាគី​ទាំងពីរ​ត្រូវតែ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​»​។​

​ប្រទេស​ឡាវ​ត្រូវបាន​គេ​មើលឃើញថា​មានការ​កើនឡើង​នៃ​ការឆ្លង​ថ្មី​នៃ​ជំ​ងឹ​កូ​វីដ​-១៩ ។ ប្រទេស​នេះ​បានបញ្ជាក់​អំពី​ករណី​ឆ្លង​ថ្មី​ចំនួន ៦០​នាក់​កាលពី​ថ្ងៃ​អង្គារ ដែលនាំឱ្យ​ចំនួន​សរុប​កើនឡើង​ដល់ ១ ០២៦​នាក់​។​

​លោក Jiang បាន​និយាយថា ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​នឹង​ជួយ​ភាគី​ឡាវ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គ្រោងការណ៍​បង្ការ និង​ព្យាបាល​ការកែលម្អ​កម្រិត​បច្ចេក​ទេស ព្រមទាំង​សមត្ថភាព​ឆ្លើយតប​ការសិក្សា​និន្នាការ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ផ្តល់​អនុសាសន៍​ដែលមាន​ការឆ្លើយតប​៕ (​ប្រភព People’s Daily បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​)

អត្ថបទដែលជាប់ទាក់ទង