ក្រុមការងារ ស.ស.យ.ក ព.ម នាំយកគ្រឿងឧបភោគបរិភោគ ចែកជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន ដែលស្ថិតក្នុងតំបន់ក្រហម ហើយមានជីវភាពខ្វះខាត
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន (ស.ស.យ.ក ព.ម) សហការជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ អញ្ជើញដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីមូលនិធិខ្មែរជួយខ្មែរ វិស័យព័ត៌មាន ចែកជូនដល់មន្ត្រីរាជការក្រសួងព័ត៌មានចំនួន ៣០គ្រួសារ ដែលស្ថិតក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ហើយមានជីវភាពខ្វះខាត ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយមានការគាំទ្រពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។