រលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩ បានវាយប្រហារផ្ទួនៗទៅលើសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា
ប្រទេសឥណ្ឌាកំពុងឆ្លងកាត់រលកទីពីរនៃការឆ្លងជំងឺរាតត្បាតកូវីដ-១៩ ដោយសារការកើនឡើងនៃការឆ្លងតែមួយថ្ងៃមានចំនួនដល់ ៤០០ ០០០នាក់កាលពីសប្តាហ៍មុន ហើយចំនួនសរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់ ២០លាននាក់ហើយ។
ចំពេលដែលមានលក្ខខណ្ឌនៃចំនួនការឆ្លងលើសលប់ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាទាំងមូលត្រូវធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចចាប់តាំងពីឆ្នាំមុនដោយសារជំងឺកូវីដ-១៩ ដោយបានធ្លាក់ចុះដោយសាររលកទីពីរនៃការឆ្លងជំងឺរាតត្បាតនេះ។
ឧស្សាហកម្ម និងវិស័យផលិតកម្មភាគច្រើនត្រូវបានបិទទ្វារ ឬសមត្ថភាពធ្វើការតិចជាងមុន។ កម្លាំងពលកម្មនៅក្នុងសេវាកម្មដែលមិនចាំបាច់បានផ្លាស់ប្តូរទៅធ្វើការនៅតាមផ្ទះវិញ ហើយកំពុងធ្វើការតាមប្រព័ន្ធអនឡាញ។ ជាថ្មីម្តងទៀត ការិយាល័យនានាត្រូវបានបិទ ហើយអាជីវកម្មបន្ថែមអាស្រ័យលើនិយោជិតក្រុមហ៊ុន ដូចជាវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។
ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដែលកំពុងរីករាលដាលនេះ មានរដ្ឋជាង ១០ ដែលរួមទាំងទីក្រុងដេលីផងនោះបានដាក់ចេញនូវវិធានការបិទខ្ទប់ដោយផ្នែក ឬពេញលេញ ហើយរដ្ឋចំនួន ៥ ដូចជារដ្ឋ Nagaland កំពុងសង្កេតមើលទៅលើបម្រាមគោចរពេលយប់។
ខណៈដែលសេវាកម្មសំខាន់ៗត្រូវបានអនុញ្ញាតិឱ្យប្រតិបត្តិការ អាជីវកម្មផ្សេងទៀតត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ របៀបនៃការធ្វើការងារពីផ្ទះទាំងនៅក្នុងការិយាល័យរដ្ឋាភិបាល និងសហគ្រាសឯកជនត្រូវបានលើកទឹកចិត្ត ហើយប្រជាជនត្រូវបានគេណែនាំឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែមានករណីចាំបាច់ដែលត្រូវចេញក្រៅ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)