កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោកស្រី ស៊ីន ដារីន ( Darin Sin ) នៅប្រទេសអូទ្រីស និងលោកស្រី សោម ឆព័ណ្ណ ( Chhaponreathy Som ) ព្រមទាំងស្វាមី បានមូលមតិគ្នាចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួន និងប្រកាសរកថវិកាបន្ថែមមួយចំនួនទៀត ពីសំណាក់បងប្អូនមិត្តភក្តិសប្បុរសជនក្នុងនិងក្រៅប្រទេសដើម្បីទិញជាគ្រឿងឧបភោគនិងបរិភោគចែកជួយដល់បងប្អូនកម្មករដែលស្នាក់នៅផ្ទះជួលគេ នៅតំបន់ក្រហមជាប់ឃុំធ្វើចត្តាឡីស័កជួកការលំបាក់ខ្វះខាតដាច់ស្បៀងក្នុងទីក្រុងភ្នំពេញ តាមរយៈជំនួយការផ្ទាល់របស់លោកស្រី ស៊ីន ដារីន បាននាំមកនូវអំណោយមានដូចជា អង្ករ ត្រីងៀត ប្រេងឆា ពងទា ម៉ាស់ និងអាកុលលាងដៃសម្លាប់មេរោគ ចែកជូនក្នុងភូមិសាស្រ្តភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
ក្នុងពិធីនេះដែរ អាចារ្យពន្លា អ៊ឹម ផេងនឿន បានកោតសរសើរលោកស្រី ស៊ីន ដារីន និង លោកស្រី សោម ឆព័ណ្ណចំពោះទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ចេះអាណិតអាសូខ្មែរ ចេះជួយគ្នាក្នុងគ្រាដ៏លំបាកដែលមានបញ្ហាបន្ទាន់ដាច់ស្បៀងដោយសាការឆ្លងរីករាលដាលជំងឺកូវីដក្នុងពេលបច្ចុប្បន្ននេះ
អាចារ្យពន្លាបានជូនពរទៅដល់។
ម្យ៉ាងវិញទៀត លោកស្រី ស៊ីន ដារីន បានថ្លែងប្រាប់អង្គភាពសាព័ត៌មានធីអិនអឹមថា ការងារជួយសង្គមនេះជាលើកទី២ហើយ លោកស្រីក៏មានគម្រោងចែកជូនបន្តទៀតដែរ សំរាប់បងប្អូនដែលក្រខ្សត់លំបាកខ្វះខាតពិតប្រាកដនៅស្រុកខ្មែរ នេះហើយជាការចូលរួមចំណែកជួយសង្គម១ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ។
ក្នុងនោះដែរ លោកស្រី ស៊ីន ដារីន និងលោកស្រី សោម ឆព័ណ្ណ ព្រមទាំងស្វាមី ពួកគាត់និងបន្តចែកទៀតនៅពេលក្រោយៗ ហើយគាត់ក៏សូមអរគុណដល់បងប្អូនមិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស ដែលមានចិត្តសប្បុរសចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនដោយទំនុកចិត្ត ដោយការជឿរជាក់តាមរយ:លោកស្រីទាំង២នាក់ ជាពិសេស មិត្តភក្តិរបស់លោកស្រី សោម ឆព័ណ្ណ ដែលរស់នៅក្នុងស្រុកខ្មែរ ក្រុងភ្នំពេញ លោកក៏បានចូលរួមបរិច្ចាកជួយដែរ ។
ជាចុងក្រោយនេះ សូមបងប្អូនជនរួមជាតិខ្មែរមេត្តារួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រុងប្រយ័ត្ន រក្សាគម្លាត ពាក់ម៉ាស់ការពារ អនាម័យអោយបានខ្ពស់ ដើម្បីកុំអោយរោគកូវីដឆ្លងរីករាលដាលបន្តទៀត ។