អ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអាជីវករផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន៤៦នាក់ លទ្ធផលធ្វើតេស្តគឺអវិជ្ជមានទាំងអស់
អ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអាជីវករផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន៤៦នាក់ លទ្ធផលធ្វើតេស្តគឺអវិជ្ជមានទាំងអស់
នៅថ្ងៃទី៤ ខខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ម្សិលមិញ ចំនួន៤៦នាក់បន្ថែម ធ្វេីតេស្តរហ័ស(Rapid Test)ទាំង៤៦នាក់ លទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំកងកម្លាំងបាន ចុះប្រមូលអាជីវករ នៅក្នុងផ្សារសិរីសោភ័ណ អ្នកពាក់ព័ន្ធជាមួយ ម្តាយបុគ្គលម្នាក់ដែលមានតេស្តវិជ្ជមានកូវីដ-១៩ ដោយម្តាយជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ រួមនឹងមិត្តភក្តិ បុគ្គលដែលមានតេស្តវិជ្ជមាន កូវីដ-១៩ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។
បច្ចុប្បន្ននេះអាជ្ញាធរបានតម្រូវអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន តែត្រូវអនុវត្តតាមវិធានការសុខាភិបាល៕ ដោយ: ទទក