អគ្គនាយកបច្ចេកទេស បញ្ជាក់ពីមូលហេតុធ្វើឲ្យតួលេខនៃឆ្លង កូវីដ១៩ មានការកើនឡើង
TNM(ភ្នំពេញ)៖ អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល ឯកឧត្តម ហុក គឹមចេង បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ដែលមានសមត្ថភាព អាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយៈពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។
ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់អាត្រានៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។
ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត៕