លោកស្រី សុីន ដារីន ជាមួយអ្នកស្រី សោម ឆព័ណ្ណ ជាសប្បុរសជន រស់នៅប្រទេសអូទ្រិស មានទឹកចិត្តជាខ្មែរស្រឡាញ់ខ្មែរ ក្នុងស្ថានភាពលំបាក មកចែកអំណោយដល់ដៃ

នៅថ្ងៃស្អែកនេះសប្បុរសជននឹងចែកអំណោយជាលើកទី៣ហើយនៅថ្ងៃទី៣ ខែមេសា ចុះចែកក្នុងរាជធានីភ្នំពេញតាមបណ្តាខណ្ឌ សប្បុរសជនតែងតែគិតនិងចូលរួមពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជាពិសេស កម្មករកម្មការនី ដែរលំបាកដោយសារកូរ៉ូណា មកវ៉ៃប្រហារដល់ប្រទេសកម្ពុជា ប្រជាវេទនាមានឆ្លងរហូតដល់ស្លាប់មួយរយៈចុងក្រោយនេះ។ លោកស្រី សុីន ដារីន បានសរសេរប្រាប់អង្គភាព TNM ថា ការចែកអំណោយជាទាននេះ បានមកពីការមានទឹកចិត្តក្នុងនាមជាកូនខ្មែរម្នាក់ដែលរស់នៅឯនាយសមុទ្រ រួមជាមួយមិត្តភ័ក្របងស្រី សោម ឆព័ណ្ណ មូលមតិគ្នាគៀងគរថវិកាបន្តិចបន្ទួចចេញពីបេះដូង ប្រមូលរួមជាថវិកាមកទិញស្បៀងគ្រឿងឧបភោគ បរិភោគដើម្បីចុះជួយក្នុងគ្រាលំបាកបីទខ្ទប់អស់រយៈកាលច្រើនថ្ងៃ ក្នុងនោះរួមមានបងប្អូនជាអ្នកជួលបន្ទប់រស់នៅស្នាក់អាស្រ័យដើម្បីការងារ មាន៧២ បន្ទប់ ដែលត្រូវទទួលបាននូវ អង្ករ មី ត្រីខ ម៉ាស។ល។ ក្នុងមួយគ្រួសារៗ។ គួរបញ្ចាក់ផងដែរកាលកន្លងទៅ បងប្អូនជាអ្នកទទួលអំណោយ សប្បាយចិត្តណាស់ជាមួយការំភើបលាយនិងទឹកភ្នែក អួលដើមក ដែលនៅពេលខ្វះខាតនាបច្ចុប្បន្ននេះជំងឺ កូវីដបានរាលដាលសឹងទូទាំងប្រទេសធ្វើអោយប៉ះពាល់ដល់ជីវភាពបងប្អូនតែពេលនេះប្រជាពលរដ្ឋទទួលបានស្បៀងមួយគ្រា៕ អត្ថបទ ខ្លាខ្មៅ TNM

 

អត្ថបទដែលជាប់ទាក់ទង