ប្រទេសឡាវមើលឃើញនូវការកើនឡើងខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩
យោងតាមក្រសួងសុខាភិបាលឡាវបានឱ្យដឹងថា ប្រទេសឡាវបានកត់ត្រាបន្ថែមនូវការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១២នាក់ក្នុងរយៈពេល ១២ម៉ោងកាលពីថ្ងៃទី ២ ឧសភា។
នេះជាលើកទី ២ ហើយដែលប្រទេសនេះបានកត់ត្រាចំនួនអ្នកជំងឺថ្មីដែលមានចំនួន ៣ខ្ទង់។ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវ និងសមាគមប្រជាជនវៀតណាមនៅទីក្រុងវៀងចន្ទន៍ បានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងប្រទេសជាម្ចាស់ផ្ទះ ដើម្បីធ្វើតេស្តជនជាតិវៀតណាមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-១៩ ។
នៅពេលមុននេះ ស្ថានទូតនេះបានស្នើសុំឱ្យភាគីឡាវផ្តល់ការគាំទ្រដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺកូវីដ-១៩ ជាជនជាតិវៀតណាម ខណៈដែលបានអំពាវនាវឱ្យជនជាតិវៀតណាមធ្វើសេចក្តីប្រកាសអំពីសុខភាពដោយស្ម័គ្រចិត្ត និងធ្វើការជាមួយអាជ្ញាធរឡាវក្នុងការតាមដានជំងឺកូវីដ-១៩ ប្រសិនបើពួកគេត្រូវបានស្នើសុំ។
គិតត្រឹមថ្ងៃទី ២ ខែឧសភា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៣៣នាក់នៅក្នុងប្រទេសឡាវ ដោយក្នុងនោះ មានករណីប្រមាណជិត ៩០០នាក់ត្រូវបានរកឃើញតាំងពីដើមខែមេសាមក៕