វល្លិតកូដកម្ពុជាដាក់បន្ថែមជម្រើសទូទាត់សាច់ប្រាក់ឌីជីថលថ្មីមួយទៀត
វល្លិតកូដកម្ពុជាដាក់បន្ថែមជម្រើសទូទាត់សាច់ប្រាក់ឌីជីថលថ្មីមួយទៀត
ភ្នំពេញ – វល្លិតកូដកម្ពុជា “Wallet Codes Cambodia” ជាប្រព័ន្ធសេវាកម្មបញ្ជាទិញអនឡាញ របស់ក្រុមហ៊ុនហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ដែលបានសហការជាមួយក្រុមហ៊ុន ផេហ្គោ “PayGo” ដើម្បីអនុញ្ញាតិឱ្យអតិថិជនអាចធ្វើការបញ្ជាទិញផលិតផល ឬ វ៉ចឆើ ឌីជីថលរបស់ខ្លួនបានយ៉ាងងាយស្រួលនិងប្រកបដោយសុវត្ថិភាពខ្ពស់។
ភាពជាដៃគូរបស់ ផេហ្គោ ជាមួយ វល្លិតកូដកម្ពុជា នឹងបើកទ្វារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នកលេងហ្គេមលើទូរស័ព្ទចល័តអាចទិញផលិតផលឌីជីថលរបស់ខ្លួនក៏ដូចជារីករាយនឹងសេវាកម្ម ឬ មាតិកាល្អៗ ពីទូរស័ព្ទស្មាតហ្វូន ឬ ឧបករណ៍ផ្សេងទៀតរបស់ពួកគេដោយផ្ទាល់។
“ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលបានដាក់ចេញនូវប្រព័ន្ធបង់ប្រាក់ឌីជីថល ផេហ្គោ PayGo ថ្មី ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជាទិញសេវាកម្ម ឬ មាតិកាល្អៗដែលមាននៅលើវល្លិតកូដកម្ពុជា ដោយមិនមានការរំខាន និងភាពស្មុគស្មាញឡើយ នេះបើតាមការលើកឡើងរបស់លោក តូ សុខណាង ជាប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជា” ។
” ក្រៅពីប្រទេសកម្ពុជា វល្លិតកូដ ក៌បានសហការជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេជាង ១០ ក្រុមហ៊ុន ក្នុងប្រទេសចំនួនបួន នៅតំបន់អាស៊ី ដើម្បីបង្កើន ឬ ពង្រីកបន្ថែមនូវការដាក់ហិរញ្ញវត្ថុឌីជីថលរបស់យើងក្នុងន័យធ្វើឱ្យប្រសើរឡើងនូវសេវាកម្មបំរើអតិថិជន អោយមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពជូនដល់អតិថិជនក្នុងការបញ្ជាទិញ ហ្គេមវ៉ចឆើ ឬ បណ្ណឌីជីថលផ្សេងៗ ដោយគ្រាន់តែប្រើចុងម្រាមដៃរបស់ពួកគេ ” ជាការបញ្ជាក់បន្ថែមពីលោក តូ សុខណាង ។
ជាផលិតផលកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន ហ្វរ៉េស អ៊ីនធឺអ៊ែកទីវ វល្លិតកូដកម្ពុជា ផ្តល់ជូននូវជំរើសដ៏សំបូរបែបរួមមានបណ្ណទូទាត់ហ្គេមកំសាន្តសំរាប់ កីឡាអេឡិចត្រូនិច (eSport) បណ្ណឌីជីថល (Digital gift card) ជាច្រើនទៀតយ៉ាងទូលំទូលាយ ដែលសហការផ្គត់ផ្គង់ដោយ ក្រុមហ៊ុនមាតិកា និង ក្រុមហ៊ុនបោះពុម្ភផ្សាយល្បីៗផ្សេងទៀតមានដូចជា Mobile Legends, Garena Shells, STEAM Wallet, PUBG Mobile, PSN, Nintendo, Xbox, iTunes, Google Play, Netflix, Amazon, Spotify និងបណ្ណឌីជីថល ផ្សេងៗជាច្រើនទៀត ។ លើសពីនេះទៅទៀតដើម្បីចូលរួមអបអរក្នុងឱកាសបើកដំណើរការជាមួយ ផេហ្គោ (PayGo) វល្លិតកូដកម្ពុជា ក៍មានផ្តល់រង្វាន់ជាច្រើនដល់អតិថិជនផងដែរដូចជា កៅអីហ្គេមចំនួន២រង្វាន់និងកាសលេងហ្កេមចំនួន១រង្វាន់ ។ កុំភ្លេចរីករាយសប្បាយ និងការលេងកំសាន្ត ជាមួយមាតិកា និងហ្គេមវ៉ចឆើ ជាច្រើនទៀតដែលផ្តល់ជូនដោយ វល្លិតកូដកម្ពុជា។
វល្លិតកូដនឹងដាក់ការទូទាត់ជាមួយ ផេហ្គោ ជាផ្លូវការនៅថ្ងៃច័ន្ទទី៣ ខែឧសភា ឆ្នាំ២០២១។ ដើម្បីស្វែងយល់បន្ថែមអំពីផលិតផលរបស់វល្លិតកូដកម្ពុជា ឬ កម្មវិធីប្រម៉ូសិនផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ https://kh.wallet-codes.com/ ។