ប្រជានេសាទក្នុងខេត្តស្ទឹងត្រែងស្នើសុំទៅខណ្ឌរដ្ឋបាលជលផលខេត្តចំនួន10 ថ្ងៃសិនចាំបន្តអនុវត្តច្បាប់បិទរដូវនេសទ
ប្រជានេសាទទាំងអស់ ពួកគាត់បានលើកឡើងថា មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានចុះផ្សព្វផ្សាយជូនដំណឹងអំពី រដូវបិទនេសាទនេះ ពួកគាត់ក៏យល់ស្របផងដែរ ក៏ប៉ុន្តែប្រជាពលរដ្ឋយើងនៅក្នុងឆ្នាំនេះមានបញ្ហាជួបការលំបាកហើយមានជីវភាពខ្សត់ខ្សោយ រកស៊ីអ្វីក៏មិនសូវបានជួបការលំបាក ដោយសារកើតមានជំងឺកូវីត19 ហេតុដូច្នេះហើយទើបពួកគាត់ស្នើសុំបណ្ដែតមង ព្រោះអីត្រីចាប់ផ្ដើមត្រូវបណ្ដើរៗហើយ ។ ប្រជានេសាទបានបន្តទៀតថា ពួកគាត់ទាំងអស់គ្នាចង់ធ្វើការស្នើសុំទៅដល់មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តសូមមេត្តាទុករយៈពេលឲ្យបាន 10 ឬ 20 ថ្ងៃទៅមុខទៀត ដើម្បីឲ្យពួកគាត់បានបណ្តែតមងបន្តទៀតផងចុះ ពីព្រោះអីតាមការដែលពួកគាត់យល់ដឹងជាក់ស្ដែង ធ្វើការបិទនេសាទនៅដើមខែ5នេះ ត្រីវានៅមិនទាន់មានពងកូន នៅឡើយទេ លុះចូលដល់ដើមខែ6 ទើបត្រីគ្រប់ប្រភេទនៅក្នុងទន្លេទាំងអស់ចាប់ផ្ដើមពងកូនដោយឡែក នៅខេត្តរបស់គេនៅខាងក្រោម មានការបិទនេសាទ ទល់តែដល់ខែ 7 ឯណោះ ក៏ប៉ុន្តែនៅខេត្តស្ទឹងត្រែងយើងវិញហេតុអ្វីបានជាបិទរដូវនេសាទនៅដើមខែ 5 នេះទៅវិញ ។ ប្រជានេសាទទាំងអស់គ្នានោះបានបញ្ជាក់ថា បើសិនជាខាងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត នៅតែប្រកាសប្រាប់ឱ្យបិទរដូវនេសាទ មិនឲ្យបន្តក្នុងការនេសាទត្រីបណ្ដែតមង នៅថ្ងៃទី 1 ខែឧសភា ដដែលជាដដែល តាមការស្នើសុំរបស់ពួកគាត់នោះ ពួកគាត់ទាំងអស់គ្នាក៏មិនដឹងធ្វើម្ដេចដែរ តែសំខាន់ខាងថ្នាក់ដឹកនាំខាងលើគេថាបិទគឺមានតែបិទហ្នឹងហើយ។ ម្យ៉ាងវិញទៀត ការបិទនេសាទបណ្ដែតមកនេះគួរតែមានការលើកលែងខ្លះ បើចំពោះបទល្មើសដូចជាឆក់បំពុលបោកគ្រាប់បែកនេះជាបទល្មើសធ្ងន់ធ្ងរបំផុតដែលបំផ្លាញទៅដល់ពពួកមច្ឆាជាតិ គឺមិនអាចលើកលែងឱ្យបានឡើយ ។
លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានលើកឡើងប្រាប់នៅចំពោះមុខបងប្អូនប្រជានេសាទទាំងអស់នោះថា លោកក៏បានផ្តល់យោបល់ឲ្យទៅបងប្អូនប្រជានេសាទឲ្យពួកគាត់ធ្វើសំណើស្នើសុំទៅវិញ ចំណែកឯទុក្ខកង្វល់របស់បងប្អូនក៏ដូចជាទុក្ខកង្វល់របស់ខ្ញុំ បងប្អូនមានការអត់ឃ្លានក៏ដូចគ្នា វាមិនខុសដូចសព្វមួយដងនោះទេប្រទេសមានច្បាប់ គ្រួសារមានវិន័យ ដូចចង់ធ្វើការស្នើសុំអ្វីនោះសុំធ្វើសំណើរទៅតាមរយៈមេភូមិមេឃុំស្នើដល់ឯកឧត្តមអភិបាលខេត្តយើងត្រូវធ្វើតាមផ្លូវច្បាប់ តែពេលនេះពេលអន្តរការណ៍សូមមេត្តាបងប្អូនផ្អាកសិន ចាំស្នើសុំបានយ៉ាងម៉េចចាំបន្តទៀត ចំពោះក្រុមការងាររបស់លោកជាអ្នកប្រតិបត្តិការហេតុដូច្នេះហើយលោកមិនមានសិទ្ធិសម្រេចទេ ។ លោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ក្នុងកំឡុងពេលនេះមានតែខេត្តស្ទឹងត្រែងមួយទេដែលបានបិទរដូវនេសាទមុនគេ ចាប់ពីថ្ងៃទី 1 ខែឧសភា ដោយមើលឃើញថាការស្រាវជ្រាវពីមន្ត្រីជំនាញបានរកឃើញថាត្រីនៅក្នុងដងទន្លេខេត្តស្ទឹងត្រែងវាទម្លាក់ពងកូនមុនគេ វាមានលក្ខណៈជីវសាស្ត្រសេងគ្នាទឹកទន្លេកាន់តែឡើងត្រីវាទម្លាក់ពងតាមដងទន្លេមេគង្គចូលទៅទន្លេលាក់ចុះទៅតាមទឹកទន្លេ ហូរធ្លាក់ដល់ខេត្តក្រចេះកំពង់ចាម រួចផុតពីខេត្តកំពង់ចាមទៅទើបបានខេត្តរបស់គេបិទរដូវនេសាទក្រោយខេត្តស្ទឹងត្រែងរបស់យើងពីរខែ។ លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់បន្ថែមថានៅខេត្តស្ទឹងត្រែងយើងចាប់ផ្ដើមបិទរដូវនេសាទ គឺនៅថ្ងៃទី 1 ខែឧសភា ហើយបើករដូវនេសាទឡើងវិញនៅខែកញ្ញា ដោយឡែកប្រសិនជាបងប្អូនប្រជានេសាទនៅតែបន្តការនេសាទក្នុងរដូវហាមឃាត់ ដដែលជាដដែលនោះ កម្លាំងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តចាត់ការតាមនីតិវិធីច្បាប់ ទី1ផ្ដល់ការផ្សព្វផ្សាយដល់ពួកគាត់ ទីពីរធ្វើកិច្ចសន្យានិងទី 3 ធ្វើការចាប់ឃាត់ទុកនៅវត្ថុតាងរហូតទៅដល់រដូវបើកនេសាទវិញទើបយើងប្រគល់វត្ថុតាងដែលគាត់ទុកនោះជូនទៅពួកគាត់វិញ ។ ជាចុងក្រោយលោកក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋដូចជាប្រជានេសាទទាំងអស់នៅក្នុងខេត្តសូមឱ្យចូលរួមទាំងអស់គ្នាឈប់បន្តការនេសាទខុសច្បាប់ដែលគេហាមឃាត់ដើម្បីឲ្យត្រីបានពងកូនបន្តពូជទៅមុខទៀត នៅពេលដែលបងប្អូននៅតែប្រព្រឹត្តខុសនឹងច្បាប់ គឺបងប្អូននឹងត្រូវខាតបង់ជាច្រើន ទីមួយបើត្រូវកម្លាំងរបស់មន្ត្រីជំនាញចាប់រឹបអូសយកទូកទាំងឧបករណ៍មង យកមករក្សាទុកគឺអស់ប្រាក់ច្រើនណាស់អញ្ចឹងហើយសូមឲ្យចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ត្រូវធ្វើការនេសាទទៅតាមលក្ខណៈគ្រួសារដូចជាដាក់សន្ទូច សំណាញ់