រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១៥នាក់ថែមទៀត ធ្វើឲ្យករណីវិជ្ជមានជំងឺនេះ កើនឡើងដល់ ៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:

(សៀមរាប)៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១៥នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រួមមាន ៖ នៅក្នុងឃុំរើល ស្រុកពួក ចំនួន ៧នាក់, ក្នុងក្រុងសៀមរាបមាន÷ សង្កាត់សាលាកំរើក ចំនួន ២នាក់, សង្កាត់ស្លក្រាម ចំនួន ២នាក់, សង្កាត់ស្វាយដង្គំ ចំនួន ១នាក់, សង្កាត់ស្រង៉ែ ចំនួន ០១នាក់។ ក្នុងស្រុកអង្គរធំមាន÷ ឃុំស្វាយចេក ចំនួន ១នាក់ និងស្រុកមេសាង ខេត្តព្រៃវែង ធ្វើដំណើរមកកាន់ខេត្តសៀមរាប ចំនួន ១នាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២នាក់ និង ចំនួន២៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង