ក្រុមហ៊ុនប្រកបអាជីវកម្មផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីកម្មធនធានរ៉ែនឹងត្រូវផាកពិន័យតាមច្បាប់
TNM(ខេត្តកំពង់ធំ) ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោក យ៉ូវ សេងគុណ នាយករដ្ឋបាលខេត្តកំពង់ធំ ដឹកនាំមន្ទីរពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្តែង ដែលក្រុមហ៊ុនឯកជនកំពុងប្រកបអាជីវកម្មជីក និងដឹកអាច់ដី ក្នុងតំបន់ភូមិក្តីដូង ឃុំក្តីដូងស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិការណ៍នេះដែរ លោកបញ្ជាក់ថា រណ្តៅដីនៅតំបន់នេះមានជម្រៅជ្រៅ ខុសទៅនឹងច្បាប់អាជីវកម្មអនុញ្ញាត្តិ ដូច្នេះក្រុមហ៊ុនទាំងអស់កំពុងប្រកបអាជីវកម្មនៅទីតាំងខាងលើ នឹងត្រូវធ្វើការពិន័យរដ្ឋបាលតាមច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីកម្មធនធានរ៉ែ! នៅក្នុងសកម្មភាពព្រឹកនេះដែរ រូបលោក និងមន្ទីរជំនាញឃាត់គ្រឿងចក្រពីរគ្រឿង (អេស្ការកាយដី) រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្តី ដូង រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពិន័យទៅតាមផ្លូវច្បាប់! ចំពោះរណ្តៅផ្សេងទៀតរូបលោកផ្ទាល់ និងក្រុមការងារ នឹងបន្តចុះវាស់វែងជាក់ស្តែង ព្រមទាំងធ្វើការពិន័យទៅតាមច្បាប់ដូចគ្នា៕