រថយន្តម៉ាក់វីស្តូបុកពីក្រោយម៉ូតូខណៈពេលអ្នកបើកបរម៉ូតូបត់ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យបុរស់ម្នាក់រងរបួសធ្ងន់

TNM(ខេត្តស្ទឹងត្រែង) ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវារថយន្តម៉ាកវីស្តូ បានបើកបុកពីក្រោយម៉ូតូនៅខណៈពេល ដែលបុរសម្នាក់បានបើកបរម៉ូតូឌុបប្រពន្ធបត់មិនបានប្រុងប្រយ័ត្ន បណ្ដាលឱ្យបុរសបើកបរម៉ូតូរងរបួសធ្ងន់ រីឯប្រពន្ធរងរបួសស្រាល បន្ទាប់មកត្រូវជនបរទេសបានធ្វើដំណើរឆ្លងកាត់នៅកន្លែងកើតហេតុនោះកាត់កន្លែងកើតហេតុនោះបានឃើញ រួចហើយក៏បានជួយដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នោះបានកើតឡើងនៅតាមបណ្តោយផ្លូវ ជាតិលេខ៧អាស៊ាន ត្រង់ចំណុចស្រែសំគង់ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិស្រែពោធិ៍សង្កាត់ស្រះប្ញស្សី ក្រុង ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោងប្រមាណជាង៦ព្រលប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ភីឡា ខាំសែង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង។ ជនរងគ្រោះ បើកបរម៉ូតូម៉ាកវ៉េវអាលហ្វា ពណ៌ ស បានធ្វើដំណើរ ពីជើង ទៅត្បូង លុះបើកដល់ចំណុចកើតហេតុនៅស្រែសំគង់ បានកាច់ចង្គូតបត់ឆ្វេង ដោយបើកបរស្របទិសដៅគ្នាជាមួយនឹងរថយន្តម៉ាកវីស្តូ ពណ៌ខ្មៅ
មកតាមក្រោយ ហើយក៏បុកចំទទឹងម៉ូតូខណៈពេលបត់នោះ ដោយបណ្តាឲ្យបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់បានបាក់ជើងខាងឆ្វេងនិងឈាមចេញតាមត្រចៀក ចំណែកប្រពន្ធរងរបួសស្រាល។ យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កម៉ាកវីស្តូ ពណ៍ខ្មៅ ក្រោយពេលបានបើកបុកម៉ូតូរួច បានបើករថយន្តគេចបាត់តែម្តង។
នៅពេលនោះគេបានឃើញជនរងគ្រោះមានការដឹកជញ្ជូនគ្រឿងហូបចុកដូចជាស្រា សាច់ក្លែម រួមនិងធ្យូង ចង្ក្រាន ហើយនិងមានសភាពស្រវឹងផងដែរ។
ឃើញថាសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ក្រោយពេលកើតហេតុបានចុះទៅពិនិត្យដល់និងកន្លែងផ្ទាល់ដោយធ្វើការសន្និដ្ឋានថា អ្នកបើកបរម៉ូតូបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នល្មើសច្បាប់ចរាចរណ៍។ចំពោះអ្នកបើកបររថយន្តវិញពិតជាបានល្មើសច្បាប់ចរាចរណ៍ដោយខ្លួនបានបើករត់មិនបានទទួលខុសត្រូវនៅចំពោះមុខច្បាប់៕(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង