អភិបាលខេត្តឧត្ដរមានជ័យ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់កងពលដឹកជញ្ជូនលេខ៩៩(ដឹកពលករប្រចាំការទិសអូរស្មាច់)

TNM(ខេត្តឧត្ដរមានជ័យ) ៖ នារសៀលថ្ងៃអង្គារទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់កងពលដឹកជញ្ជូនលេខ៩៩(ដឹកពលករប្រចាំការទិសអូរស្មាច់) ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលាដើម្បីជួយដឹកជញ្ជូនពលករទៅតាមបណ្ដាររាជាជធានី-ខេត្តរហូតមកមក។
គ្រឿងឧបភោគ បរិភោគដែលឧបត្ថម្ភនាពេលនេះមានអង្ករ២០០ គីឡូក្រាម មី២ កេសធំ ត្រីខ ១០០ កំប៉ុង ទឹកស៊ីអ៊ីវ ៤ យួរ ទឹកត្រី ១កេស និងថវិកាចំនួន ២.០០០.០០០ រៀល ផងដែរ។
ជាចុងក្រោយ ឯកឧត្ដម ផ្ដាំផ្ញើដល់កងម្លាំង ដែលដឹកពលករ ត្រូវពង្រឹងការរក្សាអនាម័យផ្ទាល់ខ្លួន ដោយអនុវត្តន៍អោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខភិបាលនិងអនុសាសន៍ណែនាំដ៍ខ្ណង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន«៣កុំនិង៣ការពារ»ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩៕
អត្ថបទដែលជាប់ទាក់ទង