រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយជាសម្ភារៈពេទ្យ សម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត
TNM(ខេត្តបន្ទាយមានជ័យ) ៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលសម្ភារៈពេទ្យ ដែលជាអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី សម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ ការផ្តល់ជូនសម្ភារៈពេទ្យនេះគឺធ្វើឡើងតាមរយៈប្រធាន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ
ដែលសម្ភារៈទាំងនោះ រួមមាន៖
-ម៉ាស ៥០,០០០ម៉ាស
-អាវពេទ្យ ១,២០០អាវ
-មួកពេទ្យ ១,២០០មួក៕