រដ្ឋបាលខេត្តកណ្តាល សម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជាមណ្ឌលធ្វើចត្តាឡីស័កថ្មី មួយកន្លែងទៀត

TNM(ខេត្តកណ្តាល) ៖​ បានសម្រេចយកទីតាំងតំបន់ អភិវឌ្ឍន៍ 7NG ស្តិតនៅឃុំវិហារ​សួគ៌ ដើម្បីរៀបចំជាមណ្ឌល ធ្វើចត្តាឡីស័កថ្មីមួយកន្លែងទៀត សម្រាប់ប្រជាពលរដ្ឋ កម្មករ​កម្មការិនី និយោជិត ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។

ចំពោះការដែលរដ្ឋបាលខេត្តកណ្តាល សម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជា​មណ្ឌល​ចត្តាឡីស័កថ្មី នាពេលនេះ ក្នុងខណៈពេលដែល ឯកឧត្ដម នុត ពុធដារ៉ា អភិបាល​ខេត្តរង​ខេត្តកណ្តាល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ចុះសិក្សាពិនិត្យ ទីតាំងជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍ 7NG កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា នៅទីតាំងតំបន់អភិវឌ្ឍន៍ 7NGនេះ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទំហំទទឹង ២០ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ មានផ្លូវចេញ-ចូល ១៦ម៉ែត្រ មានលក្ខណៈធំទូលាយ បរិយាកាសល្អ ងាយស្រួលរៀបចំ​មណ្ឌលចត្តាឡីស័ក៕

 

 

អត្ថបទដែលជាប់ទាក់ទង