រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ ក្នុងភូមិសាស្ដ្រខេត្ត
ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ។ 
បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ដ្រមួយចំនួន ដែលរដ្ឋបាលបានចេញផ្អាកការបណ្ដោះអាសន្ន ក្នុងករណីរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ រួមនឹងសេចក្ដីណែនាំនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅមានជាធរមាន៕

