ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លៀតពេលដេីម្បីចុះត្រួតពិនិត្យមេីលឃ្លាំងស្តុកស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំង
នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លៀតពេលដេីម្បីចុះត្រួតពិនិត្យមេីលឃ្លាំងស្តុកស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងដែលកំពុងប្រចាំការនៅកន្លែង ២៤ម៉/២៤ម៉ ជាពិសេសសម្រាប់ផ្តល់ជូនកងកម្លាំងទាំងអស់ដែលកំពុងឈរជេីងតាមគ្រប់គោលដៅបិទខ្ទប់ រួមជាមួយនោះដែរឯកឧត្តមស្នងការ បានចុះពិនិត្យមេីលទីតាំងផ្ទះបាយ កន្លែងញាំអាហារបស់កម្លាំងអន្តរាគមន៍ពិសេស និងកន្លែងចំអិនអាហារសម្រាប់ផ្តល់ជូនដល់កម្លាំងទាំងអស់ ត្រូវតែមានអនាម័យខ្ពស់ និងស្អាតជានិច្ច អនុវត្តឲ្យបានខ្ចប់ខ្ជួនតាមវិធានការ ៣ការពារ ៣កុំ ។
ម្យ៉ាងវិញទៀតឯកឧត្តមស្នងការ ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់ខ្ពស់លេីការត្រួតពិនិត្យ ថែទាំជាប្រចាំឲ្យបានល្អ នូវរថយន្តគ្រប់ប្រភេទ ដេីម្បីធានាដល់ការប្រេីប្រាស់នៅពេលចាំបាច់ ហេីយឯកឧត្តមក៏បានឲ្យក្រុមជាងបន្តធ្វេីរនាំងដែកបន្ថែមដេីម្បីបន្តយកទៅប្រេីប្រាស់តាមទីតាំងបិទខ្ទប់សំខាន់ៗមួយចំនួនទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕



