ដេកគុក បានសម្រេច បុរសម្នាក់ដែលស្រវឹង ហើយរកវាយមេភូមិ នៅក្រុងតាខ្មៅ

TNM(កណ្តាល) ៖ នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់ក្នុងសភាពស្រវឹងជោកជាំ រកវាយមេភូមិ និង ប្រជាការពារនៅតំបន់បិទខ្ទប់ នាក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ និង បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន» តាមមាត្រា៤ និង មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា៦៣នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

បុរសរូបនេះ មានឈ្មោះស៊ូ ម៉េងសែ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រពើហារសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនVVH និង មានកំរិតជាតិអាកុល 1.802មីលីត្រខ្យល់ និង ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង