លោកឧត្តមសេនីយ៍ត្រី នូវ តាល់ និងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះចែកម៉ាស់ជូនប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងពោធិ៍សាត់

TNM(ពោធិ៍សាត់)៖នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់បានដឹកនាំមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះអប់រំណែនាំ និងចែកម៉ាស់ជូនប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅតាមដងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ នូវ តាល បានមានប្រសាសន៍ថា គោលបំណងនៃការផ្តល់ម៉ាស់ចែកជូនប្រជាពលរដ្ឋនាពេលនេះគឺដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភ: ដែលកំពុងឆ្លងចូលក្នុងសហគមន៍យ៉ាងគំហុក។
នៅខណៈនោះដែរលោកឧត្តមសេនីយ៍ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរទាំងអស់ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ក្នុងការការពារខ្លួននិងក្រុមគ្រួសារ និងសង្គមជាតិ ពីជម្ងឺកូវីដ១៩ដែលជាជំងឺដ៏កាចសាហាវបំផុតដោយត្រូវអនុវត្តវីធី ៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានរបស់ក្រសួងសុខាភិបាលជាប្រចាំ៕
អត្ថបទដែលជាប់ទាក់ទង