ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
TNM(ខេត្តពោធិ៍សាត់) ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានអញ្ជើញចុះពិនិត្យតាមគោលដៅប៉ុស្តិ៍ត្រួតពិនិត្យ ជាប់ព្រំប្រទល់ខេត្តបាត់ដំបង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបន្តបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២៨ ខែមេសា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។
គោលដៅ ដែលខេត្តពោធិ៍សាត់ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៨សំខាន់ៗរួមមាន៖
*១- ស្រុកក្រគរ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តកំពង់ឆ្នាំង
*២- ស្រុកវាលវែង ០៤គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង និងខេត្តកោះកុង
*៣- ស្រុកតាលោសែនជ័យ ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
*៤- ស្រុកបាកាន ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង។