អគ្គិភ័យឆេះផ្ទះមួយខ្នង នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
TNM(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ មានអគ្គិភ័យឆេះផ្ទះមួយខ្នង កើតឡើងនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ម្ចាស់ផ្ទះឈ្មោះ ភុល ហៀង ភេទប្រុស អាយុ ៧៩ឆ្នាំ សមាជិកគ្រួសារមានចំនួន ២នាក់ ជាគ្រួសារក្រីក្រប្រភេទ១។
ផ្ទះដែលឆេះមានបណ្ដោយ ៥ម៉ែត្រទទឹង ៤ម៉ែត្រប្រក់ស្លឹកជញ្ជាំងស្លឹកក្រាលក្តា ក្នុងនោះខូចខាតឆេះឯកសារ ស្រូវ អង្ករ សំលៀកបំពាក់ តែពុំមានអ្នករងរបួសទេ ៕ប្រភព: មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង



