លោក ណុប ដារ៉ា អភិបាលរង តំណាងឯកឧត្តម អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យ នឹងពង្រឹងភូមិសាស្ត្រការបិទខ្ចប់ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តបាត់ដំបង
TNM(ខេត្តបាត់ដំបង) ៖ លោក ណុប ដារ៉ា អភិបាលរង តំណាងឯកឧត្តម អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យ នឹងពង្រឹងភូមិសាស្ត្រការបិទខ្ចប់ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តបាត់ដំបង ។ លោកបានចុះត្រួតពិនិត្យព្រំប្រទល់ នៅចំណុចស្រុកបវេល ខេត្តបាត់ដំបង នឹងខេត្តបន្ទាយមានជ័យ ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបងនឹងខេត្តប៉ៃលិន ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបងនឹងខេត្តប៉ៃលិន ព្រំប្រទល់ស្រុកសំពៅលូន ខេត្តបាត់ដំបង នឹងខេត្តបន្ទាយមានជ័យ ការចុះត្រួតពិនិត្យតាមគោលដៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនាពេលនេះ សំដៅពង្រឹងការបិទខ្ទប់ហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ខេត្តបាត់ដំបង ជាខេត្តជាប់ព្រំប្រទល់ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនូវជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកក៏បានពាំនាំយកនូវអំណោយជាម៉ាស់ ម៉ាសុីវាស់កំដៅ មី ទឹកសុទ្ធនឹង ថវិការ ជូនកម្លាំងដែលឈរជើងតាមបណ្ដាគោលដៅ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងផងដែរ។ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕