អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព ត្រៀមសម្រាប់អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩
TNM(មណ្ឌលគិរី)៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅពីរទីតាំងផ្សេងគ្នា ទី១ មានទំហំផ្ទៃដីជិត ១០ហិកតា ស្ថិតនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទី២ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សូមចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕



