ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥
TNM(កំពង់ឆ្នាំង) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ហេង ពិទូ និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយប្រេីប្រាស់កម្មវិធី Zoom ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង(FMIS)។ មានការចូលរួមពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានអង្គភាពលទ្ធកម្ម។
នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង (FMIS) ស្ដីពីទិដ្ឋភាពទូទៅរបស់គម្រោង និងលក្ខខណ្ឌតម្រូវការសម្រាប់ការអនុវត្តគម្រោង (FMIS)។ កម្រងសំនួរសិក្សាស្វែងយល់លើនីតិវិធីអនុវត្តការងារបច្ចុប្បន្ននិងលក្ខខណ្ឌតម្រូវការរបស់រដ្ឋបាលរាជធានី-ខេត្ត សម្រាប់ការដាក់ប្រើប្រាស់ប្រព័ន្ធ៕




