ឯកឧត្តម ឧកញ៉ា ប៉ែន នួន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ប្រាសាទ ស្រុកពាមជរ និង ព្រមទាំងក្រុមការងារ បានអញ្ជើញទៅចែកអំណោយជាអង្ករ ម៉ាស មី និងថវិកា ចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកងកម្លាំងជាសមត្ថកិច្ចតាមគោលដៅនិមួយៗផងដែរ

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ ក៏បានទៅសូរសុខទុក្ខបងប្អូនកងកម្លាំងជាសមត្ថកិច្ចតាមគោលដៅនិងបានផ្តល់នូវមី ម៉ាស់ជាច្រើនកេសធំៗ តាមគោលដៅនិមួយៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងការទប់ស្កាត់៣កុំនិង៣ការពារ ទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ដោយឡែកក្នុងថ្ងៃតែមួយនេះដែរ ឯកឧត្តម ឧកញ៉ា ប៉ែន នួន ក៏បាននាំនូវអំណោយដើម្បីចែកជូនដល់ប្រជាពលរដ្ឋចំនួន២ឃុំ ដែលមានជិត១០០គ្រួសារ ចែកជូននូវអង្ករចំនួន១បាវ ម៉ាស់ចំនួន១ប្រអប់ មី១កេស និងថវិកា២ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម ឧកញ៉ា ប៉ែន នួន ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ដើម្បីចូលរួម អនុវត្តវិធានការ ៣កុំ ៣ការពារ និងចូលរួមចំណែក ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

ក្នុងឱកាសនេះផងដែរ លោកមេឃុំក្រាំងតាយ៉ង និងមេឃុំឬស្សីស្រុក ក៏បានថ្លែងនិងកោតសសើរដល់ ឯកឧត្តម ឧកញ៉ា ប៉ែន នួន និងក្រុមការងារ នេះជាកាយវិការ និងទឹកចិត្តដ៏ប្រសើរថ្លៃថ្លា ដែលប្រទេសកម្ពុជាយើង ក៏ដូចជាឃុំទាំងមូល ដែលកំពុងតែមានការខ្វះខាត ថែមទាំងខិតខំ ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលគួរអោយកត់សំគាល់ ហើយក៏ជាតម្រូវការខ្ពស់នូវសម្ភារៈទាំងនេះផងដែរ ពិតជាវិសេសវិសាលណាស់ ដែល ឯកឧត្តម ឧកញ៉ា ប៉ែន នួន និងក្រុមការងារចំណាយពេលវេលាដឹកជញ្ជូនមកដល់ទីកន្លែងតែម្តង។

ជាចុងក្រោយនៃពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ឧកញ៉ា ប៉ែន នួន ក៏សំណូមពរដល់លោកមេឃុំៗ ក៏ដូចជាមន្រ្តីៗសូមគាំទ្រនូវសមិទ្ធិផលដែលកើតឡើងនៅក្នុងមូលដ្ឋានទាំងមូល ជាពិសេសគឺបម្រើប្រជាពលរដ្ឋអោយបានល្អស្របតាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ដើម្បីជាការរួមចំណែកដ៏ធំធេងចំពោះប្រជាជនយើងក្នុងមូលដ្ឋាន ។

 

អត្ថបទដែលជាប់ទាក់ទង