បើដឹងថាអំពើល្មើសច្បាប់ហើយ ហេតុអីក៏ប្រឹងប្រព្រឹត្ត ! សុទ្ទតែរឿងគុក ! ទីបំផុត ឃាត់ខ្លួនផ្កាយបីក្លែងក្លាយនៅខេត្តបាត់ដំបង

TNM(ខេត្តបាត់ដំបង) ៖ នៅវេលាម៉ោង១៣និង៤៥ នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចភូមិស្តៅ ឃុំ បាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ការិយាជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ក្លែងបន្លំជានាយទាហានជាន់ខ្ពស់ពាក់ផ្កាយ៣។ ជនសង្ស័យមិនខ្លាចគុកមានឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខ មិនពិតប្រាកដ ទីលំនៅភូមិតាងួន សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ ( ប្រើប្រាស់ឯកសណ្ឋានយោធា ) សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន: -អាវត្រីអ៉ី ហារិយែន ចំនួន០១។ -ស័ក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន០១ គូរ។ -ស័ក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯកចំនួន០១គូរ។ -ផ្លាកឈ្មោះ ឧ.រស់ វណ្ណៈ ចំនួន ០១។ -គ្រឿងឥស្សរយយស(មេដាយ) ចំនួន ០១ឈុត។ -ស្លាកសញ្ញាអគ្គបញ្ជាការចំនួន ០១។ -បណ្តោងហនុមានចំនួន០១។ -ស្បែកជើងកវែង ០១ គូរ។ -ខ្សែសាន់ណារ៉ុង ០១។ -មួកប៉ារ៉េ ពណ៌ខ្មៅ ០១ ។ -មួកកាស្កេតថ្នាក់ឧត្តមសេនីយ៍ ចំនួន០១។ -ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់ ឧត្តមសេនីយ៍ឯក ក្លែងក្លាយចំនួន០១។ -ទូរស័ព្ទដៃ០២ គ្រឿង។ -រថយន្ត ០១ គ្រឿង ម៉ាក តូយ៉ូតាព្រូសពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2AI 2592។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង បាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការយោធា ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ផល្លា

អត្ថបទដែលជាប់ទាក់ទង