ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្តហ្វដ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង­ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។​

 

ការវិនិយោគដ៏ធំមួយនេះ បានចាប់ផ្តើមលើកដំបូងពីការសាងសង់រោងចក្រដំឡើងរថយន្តហ្វដ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD)  កាលពីឆ្នាំ ២០២២ ។ ថ្មីៗនេះ​ ក្រុមហ៊ុនបាន​បន្ថែម​ទុនវិនិយោគរហូតដល់ ២៦,៨ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់រោងចក្រដំឡើងគ្រឿងបង្គុំ និង​ធ្វើ​ទំនើប​កម្ម​លើខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី កម្រិត Incomplete Knock-Down (IKD-1) ​ដោយ​ពង្រី​ក​ផ្ទៃដី​សរុប​រហូត​ដល់​​ ១២ ហិកតា ​មានសមត្ថភាពផលិតរថយន្តប្រមាណជាង ១០,០០០ គ្រឿងក្នុងមួយឆ្នាំ។ ជាមោទនភាពដ៏ធំមួយទៀតក្នុងឆ្នាំ ២០២៥ របស់ Ford Cambodia គឺការទទួលស្គាល់ជាអន្តរជាតិលើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយប្រជាជនកម្ពុជា ពីសមាគមវិស្វករយានយន្ត (Society of Automotive Engineer – SAE International)។​ ក្រុមហ៊ុនបានដំឡើងរថយន្តចំនួន ៧,៤៩២ គ្រឿង រួចមកហើយចាប់តាំងពីឆ្នាំ២០២២ រហូតមកទល់ខែមេសា ឆ្នាំ២០២៥នេះ។ ប្រភេទរថយន្តទាំងនោះរួមមាន៖ រថយន្ត Ford Ranger Pick Up (ម៉ូឌែល​ Wildtrak, XLT, XL) និងប្រភេទរថយន្ត Ford SUV (ម៉ូឌែល Ford Everest Titanium, Ford Everest Sport និង Ford Territory)។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ អិម អេ គ្រុប ដែលបានទុកចិត្ត និងជ្រើសរើស​យកប្រទេសកម្ពុជាជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត និងបានឈានដល់ការដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្តហ្វដ ដើម្បីចែកចាយនៅលើទីផ្សារកម្ពុជា។​​ សម្តេចនាយករដ្ឋមន្រ្តីក៏បានគូសរំលេចផងដែរ អំពីវត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាតាមរយៈការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែចង្វាក់ផលិតកម្ម និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។​

លោក Kevin Whitcraft ប្រធានក្រុមហ៊ុន អ អិម អេ គ្រុប បានលើកឡើងថា «ភាពជោគជ័យរបស់ក្រុមហ៊ុន អ អិម អេ គឺជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំ ជាងកន្លងមកនេះ ដែលផ្តើមចេញពីការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ ក៏ដូចជាការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់បុគ្គលិក បូករួមជាមួយនឹងស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចសេរីដែលបាន និងរីកចម្រើននៅប្រទេសកម្ពុជា។ ការរួបរួមគ្នា គឺជាការចាប់ផ្តើម ការដែលយើងបន្តនៅជាមួយគ្នា គឺជាវឌ្ឍនភាព ហើយការដែលយើងនៅតែបន្តធ្វើការជាមួយគ្នា គឺជាភាពជោគជ័យ។» ​ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តយកចិត្តទុកដាក់ និងបានដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យយានយន្តកម្ពុជាឱ្យមានភាពរីកចម្រើន និងគាំទ្រយ៉ាងពេញទំហឹងដល់ការវិនិយោគរបស់វិស័យឯកជនលើការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា។

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់នូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា រថយន្តហ្វដ (Ford) ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីផ្សាររថយន្តនៅកម្ពុជាអស់រយៈពេល ៦ ឆ្នាំ ជាប់ៗគ្នាចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន ក្រៅពីនេះក៏មានរថយន្ត Land Rover, Jeep, RAM, Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB)  គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត​ Hako កង់បីព្យាចូ (Piaggio) អាគុយ RB ថ្នាំពណ៌ RM  និងផលិតផលជាច្រើនទៀតផងដែរ៕

RMA (Cambodia) Plc. Officially Launches New Ford Production Line and Ford Sub-Assembly Plant in Pursat Province

Phnom Penh, April 22, 2025 – RMA (Cambodia) Plc. has officially inaugurated its new Ford production line and Ford sub-assembly plant in Krakor District, Pursat Province. The ceremony was presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and was attended by senior officials from relevant ministries and institutions, ambassadors, dignitaries, Lok Neak Oknhas, Neak Oknhas, Oknhas, Excellencies, ladies and gentlemen, as well as distinguished national and international guests.

This major investment began with the initial construction of a Ford vehicle assembly plant on a total land area of over 5 hectares, with an initial investment of USD 21 million for the Complete Knock-Down (CKD) level in 2022. Recently, the company increased its investment to USD 26.8 million for the construction of the sub-assembly plant and modernization of the new production line at the Incomplete Knock-Down (IKD-1) level, expanding the total land area to 12 hectares. The facility has a production capacity of over 10,000 vehicles per year. One of Ford Cambodia’s proudest achievements in 2025 is the international recognition of its vehicle identification number for cars produced in Cambodia, labeled Made in Cambodia, by Cambodians, granted by the Society of Automotive Engineers (SAE International). Since 2022 until April 2025, the company has assembled a total of 7,492 vehicles. These include Ford Ranger Pick-Up models (Wildtrak, XLT, XL) and Ford SUV models (Ford Everest Titanium, Ford Everest Sport, and Ford Territory).

Speaking at the event, Prime Minister Hun Manet praised and appreciated RMA Group for its trust and selection of Cambodia as a strategic location for investment in the automotive assembly industry, and for successfully launching this new production line and Ford sub-assembly plant to serve the Cambodian market. The Prime Minister also highlighted the presence of this giant company’s modern heavy industry, which has contributed to the development of human resources, the transfer of knowledge and technology through direct work in the production chain, and the promotion of Cambodia’s economic growth.

Mr. Kevin Whitcraft, Chairman of RMA Group, stated: “RMA’s success has mirrored the success of Cambodia in the last thirty years.  It comes from great American products, the passionate and professional commitment of our Khmer staff and most importantly a combination of a free market economy and political stability in Cambodia. Coming together is a beginning, staying together is progress, and working together is success.” He further expressed deep gratitude towards the Royal Government of Cambodia for their continued attention and support through policies promoting the growth of Cambodia’s automotive sector and strong backing of private sector investment in automotive assembly plants in the country.

 About RMA (Cambodia) Plc.

RMA (Cambodia) Plc. has had a presence in Cambodia for 33 years since 1992. The company is a leading provider of renowned products and services for both commercial and non-commercial enterprises, encompassing sectors such as automotive, agriculture, infrastructure, warehouse solutions, financial leasing services, car rentals, and the food industry.

The company is the sole importer and distributor of leading brands such as Ford vehicles, which have ranked number one in the Cambodian automotive market for six consecutive years, from 2019 until the present. In addition, it also distributes Land Rover, Jeep, RAM, Peugeot, ChangAn, Deepal electric vehicles, Mercedes-Benz aftersales services, JCB heavy machinery, John Deere, FUSO trucks, AJAX concrete mixers, TCM material handling machines, Hako cleaning equipment, Piaggio, RB Batteries, RM paints, and many other products.

អត្ថបទដែលជាប់ទាក់ទង