ក្រុមហ៊ុន អ អិម អេ ខេមបូឌា តំណាងចែកចាយផ្តាច់មុខនូវគ្រឿងចក្រ JCB បានធ្វើការបើកសម្ពោធជាផ្លូវការនៃការមកដល់ថ្មីរបស់គ្រឿងចក្រ ពហុជំនាញសេរ៊ីថ្មី JCB 3CX Backhoe Loader និង JCB Telehandler 530-110
មកកាន់ទីផ្សាររបស់ប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២៥
ក្រុមហ៊ុន អ អិម អេ ខេមបូឌា តំណាងចែកចាយផ្តាច់មុខគ្រឿងចក្រ JCB បានរៀបចំនូវពិធីបើកសម្ពោធជាផ្លូវការនៃការមកដល់ថ្មីរបស់គ្រឿងចក្រពហុជំនាញសេរ៊ីថ្មី JCB 3CX Backhoe Loader និង JCB Telehandler 530-110 មកកាន់ទីផ្សាររបស់ប្រទេសកម្ពុជា ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពី លោក មុំ សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងចក្រធុនធ្ងន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ រួមទាំងវត្តមានរបស់លោក DANE TUACH ដែលជា Regional Business Manager នៃក្រុមហ៊ុន JCB ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនៃការមកដល់របស់គ្រឿងចក្រពហុជំនាញសេរ៊ីថ្មីរបស់ JCB នេះយើងឃើញថាមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន អ្នកជំនួញ ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាច្រើនរូបបានចូលរួមផងដែរ។ ឆ្លៀតក្នុងឱកាសនេះ នាយកគ្រប់គ្រងទូទៅ លោកមុំ សុវណ្ណារ៉ា បានមានប្រសាសន៍ថា គ្រឿងចក្របក្សីគឺជាគ្រឿងចក្រដែលបង្កើតឡើងដំបូងគេបង្អស់ដោយ JCB ហើយសម្រាប់គ្រឿងចក្រស្ទូច និងលើកដាក់ទំនិញ ជាគ្រឿង
ចក្រដែលជួយសម្រួលការងារលើកទំនិញខ្ពស់ៗ ធ្ងន់ៗ ឃ្លាំងជាដើមឲ្យកាន់តែមានប្រសិទ្ធភាព ហើយយើងពិតជាមានមោទនភាពណាស់ ដែលបាននាំចូលសេរ៊ីថ្មីរបស់គ្រឿងចក្រទាំងពីរមកកាន់ទីផ្សារប្រទេសកម្ពុជា សម្រាប់សម្រួលដល់ អាជីវកម្ម និងជាផ្នែកមួយក្នុងការអភិវឌ្ឍ វិស័យដែលទាក់ទងទាំងអស់ និងអ្នកវិនិយោគ ហើយក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសហការជាមួយក្រុមហ៊ុន JCB តាំងពីឆ្នាំ ២០១២ គិតមកដល់ឥឡូវគឺមានរយៈពេល ១0ឆ្នាំជាងមកហើយ ហើយពួកយើងទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ទោះគ្រឿងចក្រសេរ៊ីចាស់ សេរ៊ីថ្មីក៏ដោយ ក៏យើងមានផ្គត់ផ្គង់ដែរ។
ចំណែកឯលោក DANE TUACH បានមានប្រសាសន៍ថា យើងពិតជាមានសេចក្តីរំភើបរីករាយដែល JCB មានដៃគូសហការដ៏ល្អ ដូចជាក្រុមហ៊ុន អ អិម អេ ហើយពួកយើងបានវិនិយោគនៅតំបន់អាស៊ីរយៈពេល ៥០ ឆ្នាំមកហើយ ហើយអតិថិជនទាំងអស់គឺអាចទៅមុខបានដោយគ្មានពួកយើង ប៉ុន្តែពួកយើងមិនអាចទៅមុខបានទេបើគ្មានអតិថិជន ហេតុនេះហើយទើបពួកយើងប្តេជ្ងាចិត្តថា នឹងមានគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់អតិថិជននៅអាស៊ី ដែលមានប្រចាំនៅប្រទេសសិង្ហបុរី និងនៅឌូបៃផងដែរ។ សម្រាប់គ្រឿងចក្រពហុជំនាញសេរ៊ីថ្មី JCB 3CX Backhoe Loader និង JCB Telehandler 530-110 ដែលបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាថ្មីៗនេះ
គឺជាគ្រឿងចក្រដែលមានមុខងារច្រើនក្នុងការបំពេញការងារអាចផ្លាស់ប្តូរឧបករណ៍បំពាក់តាមតម្រូវការ ជាមួយបច្ចេកវិទ្យាទំនើប និងបានពង្រឹងបន្ថែមលើប្រព័ន្ធលំហូរប្រេងបូមរបស់គ្រឿងចក្រ ការសន្សំសំចៃ និងងាយស្រួលក្នុងការផ្លាស់ទីបានគ្រប់ទីតាំងការដ្ឋាន។សម្រាប់គ្រឿងចក្រទីមួយ គឺជាគ្រឿងចក្របក្សី JCB 3CX Backhoe Loader ជាគ្រឿងចក្រដែលត្រូវបានរកឃើញដំបូងបំផុតដោយ JCB គឺលោក Joseph Cyril Bamford ក្នុងឆ្នាំ ១៩៥៣ ដែលគិតរហូតមកដល់ពេលនេះគឺមានរយៈ
ពេល ៧២ ឆ្នាំមកហើយជាគ្រឿងចក្រ ដែលតួខ្លួនមានការរចនាផ្នែកខាងមុខជាសាស័រ ផ្នែកកណ្តាលជាត្រាក់ទ័រ និងផ្នែកខាងក្រោយជាអេស្កាវ៉ាទ័រ ជាគ្រឿងចក្របំពេញការងារបានជាច្រើនមុខក្នុងគ្រឿងចក្រតែមួយប៉ែលខាងមុខរបស់គ្រឿងចក្រ ជាប្រភេទប៉ែល 6-in-1 ធ្វើការបាន6យ៉ាងដូចជា ចូក ចាក់ កៀរ កៀប ឈូស និងលើកចាក់បំពេញ និងរួមទាំងប៉ែលអេស្កាវ៉ាទ័រមានទំហំ 0.3 ម៉ែត្រគូបហើយអាចផ្លាស់ប្តូរឧបករណ៍បំពាក់បន្ថែមបានផងដែរ អាចបើកបរបាន 40គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានសមត្ថភាពអាចធ្វើការបានគ្រប់ស្ថានភាពការដ្ឋានដូចជា ការដ្ឋានសាងសង ប្រព័ន្ធធារាសាស្រ្ត ទីតាំងតូចចង្អៀត ចំការ ផ្លូវ ប្រព័ន្ធលូ និងការងារជាច្រើនផ្សេងទៀតដែលតម្រូវការមុខងារច្រើនសម្រាប់ធ្វើការ។ ចូលមកដល់គ្រឿងចក្រទី ២ ដែលជាគ្រឿងចក្រស្ទូច និងលើកដាក់ទំនិញ JCB Telehandler 530-110 គឺជាគ្រឿងចក្រដែលជាដំណោះស្រាយក្នុងការលើកដាក់ទំនិញគ្រប់ប្រភេទនៅទីតាំងទាបខ្ពស់ និងការបម្លាស់ទំនិញផងដែរ ហើយមានការរចនាមករួមបញ្ចូលគ្នារវាង គ្រឿងចក្រអេឡេវ៉ាទ័រ (forklift) ជាមួយនឹង ឧបករណ៍ស្ទូចដែលបង្កើតបានជាគ្រឿងចក្រដែលជាដំណោះស្រាយល្អបំផុត ក្នុងការលើកដាក់ទំនិញគ្រប់ប្រភេទ និងត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩៧៧ ដោយ JCB រហូតមកដល់ពេលឥឡូវនេះគឺមានរយៈពេល ៤៨ ឆ្នាំមកហើយ។ លើសពីនេះ គ្រឿងចក្រ ស្ទូច និងលើកដាក់ទំនិញ JCB Telehandler 530-110 មានសមត្ថភាពលើកបានទម្ងន់ ៣ តោន និងបានបំពាក់មកជាមួយបច្ចេកវិទ្យា Q-Fit ដែលអនុញ្ញាតឱ្យគ្រឿងចក្រផ្លាស់ប្តូរ ឧបករណ៍បំពាក់បន្ថែមបានត្រឹមតែរយៈពេល ៣០ វិនាទីតែប៉ុណ្ណោះ ដែលងាយស្រួលក្នុងការផ្លាស់ប្តូរទៅតាមស្ថានភាពការងារនីមួយៗ ដែលអាចធ្វើការងារបានច្រើនមុខងារក្នុងគ្រឿងចក្រតែមួយ និងស័ក្តិសមបំផុតក្នុងវិស័យ សាងសង់ ផ្លាស់ទីឧបករណ៍ ផ្លាស់ទីទំនិញ ដឹកជញ្ជូនអីវ៉ាន់ទៅទីខ្ពស់ ឬអគារខ្ពស់ៗ ចម្ការ និងការងារផ្សេងៗជាច្រើនទៀតផងដែរ។ ដូច្នេះអតិថិជនទាំងអស់ដែលជា ម្ចាស់អាជីវកម្មតូច ធំ ម្ចាស់គម្រោង ចម្ការ វិស័យរដ្ឋ និងឯកជន គឺពិតជាសក្តិសមឥតខ្ចោះជាមួយគ្រឿងចក្រពហុជំនាញនេះ ។ នេះជាការបោះជំហានថ្មីមួយរបស់ ក្រុមហ៊ុនអ អិម អេ (ខេមបូឌា) តំណាងចែកចាយផ្តាច់មុខគ្រឿងចក្រJCB ក្នុងការពង្រីកទីផ្សារ គ្រឿងចក្រធុនធ្ងន់ និងការអភិវឌ្ឍលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ សាងសង់ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ និងវិស័យកសិកម្មផងដែរ។
ជាមួយគ្រឿងចក្ររបស់ JCB អតិថិជននិងទទួលបាននូវបច្ចេកវិទ្យាទំនើបនៃ ប្រព័ន្ធ LiveLink ដែលអាចឲ្យអតិថិជនពិនិត្យអំពីស្ថានភាពគ្រឿងចក្រ និងតំហែរទាំម៉ាស៊ីនតាមប្រព័ន្ធអ៊ិនធឺណិតបានទាំង កុំព្យូទ័រ ឬទូរស័ព្ទដៃបានយ៉ាងទំនើប និងងាយស្រួល។ បន្ថែមពីនេះទៅទៀត JCB Cambodia មានក្រុមជាងជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ និងទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាបច្ចេកទេស មានសេវាកម្មថែទាំគ្រឿងចក្ររបស់លោកអ្នក ២៥ រាជធានី ខេត្ត ជូនអតិថិជន រួមទាំងមានគ្រឿងបន្លាស់គ្រប់គ្រាន់ ដែលជាគ្រឿងបន្លាស់សុទ្ធ និងមានការធានាច្បាស់លាស់ពីរោងចក្រនៃចក្រភពអង់គ្លេសផងដែរ។ក្រៅពីសេវាកម្ម លក់ទិញក្រុមហ៊ុនក៏មានការផ្ដល់ជាសេវាកម្ម ជួល និងបង់រំលោះ ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះគ្រឿងចក្រយកទៅប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា JCB ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលរបស់ចក្រភពអង់គ្លេសដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលរួមមានផលិតផលជាច្រើនដូចជា អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ ដែលវាបម្រើឲ្យវិស័យដែលសសរស្ដម្ភសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជា សំណង់អគារទាបខ្ពស់ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ត វិស័យអចលនទ្រព្យ វិស័យកសិកម្ម ចំការដំណាំ កន្លែងជីកថ្មឬរ៉ែផ្សេងៗ។ល។